Translate

Total Pageviews

ស្រីឣ្នកច្រណែន

រឿង ស្រីឣ្នកច្រណែន 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (‘ប្រពន្ធចុង)’ បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖

ឣកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ។

ឣំពើឣាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា’) ឣំពើ ឣាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើឣំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ ឣំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជាឣំពើដ៏ប្រសើរ។

No comments:

Post a Comment

Add your comment here.