Skip to main content

Posts

Showing posts from July 12, 2017

ស្រីឣ្នកច្រណែន

រឿង ស្រីឣ្នកច្រណែន  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (‘ប្រពន្ធចុង)’ បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា។ ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖ ឣកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ។ ឣំពើឣាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា’) ឣំពើ ឣាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើឣំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ ឣំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជ...

Bhikhu who is difficult to be disciplined

រឿង ទុព្វចភិក្ខុ  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូចម្តេច?”។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា៖ កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ។ យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ។ កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ សិថិលោ ហិ បរិព្វាជោ ភិយ្យោ ឣាកិរតេ រជំ។ ស្បូងភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃឯង យ៉ាងណាមិញ, ភាពជាសមណៈ ដែលបព្វជិត កាន់មិនបានស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។ កម្មឯណាមួយ ដែលធូរថយក្តី វ័តឯណាមួយ ដែលសៅហ្មងក្តី ព្រហ្មចរិយធម៌ ដែលបុគ្គលរឮក ដោយសេចក្តីរង្កៀសក្តី កម្ម ទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ។ បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែ...