Skip to main content

គាថាធម្មបទ៖ បកិណ្ណកវគ្គ

 ២១បកិណ្ណកវគ្គ


២៩០.             មត្តាសុខបរិច្ចាគា ,                   បស្សេ ចេ វិបុលំ សុខំ;
ចជេ មត្តាសុខំ ធីរោ,                 សម្បស្សំ វិបុលំ សុខំ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។

២៩១.             បរទុក្ខូបធានេន,                      យោ អត្តនោ សុខមិច្ឆតិ;
វេរសំសគ្គសំសដ្ឋោ,                  វេរា សោ ន បរិមុច្ចតិ។
ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខអោយអ្នកដទៃ ជននោះឈ្មោះថាច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ។

២៩២.             យញ្ហិ កិច្ចំ តទបវិទ្ធំ ,                អកិច្ចំ បន កយិរតិ;
ឧន្នឡានំ បមត្តានំ,                   តេសំ វឌ្ឍន្តិ អាសវា។
របស់ណាដែលខ្លួនគួរធ្វើ របស់នោះពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចំរើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបុសលើកឡើយហើយ។

២៩៣.            យេសញ្ច សុសមារទ្ធា,             និច្ចំ កាយគតា សតិ;
អកិច្ចន្ដេ ន សេវន្តិ,                   កិច្ចេ សាតច្ចការិនោ;
សតានំ សម្បជានានំ,               អត្ថំ គច្ឆន្តិ អាសវា។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែលដល់នូវការអស់ទៅ។

២៩៤.             មាតរំ បិតរំ ហន្ត្វា,                     រាជានោ ទ្វេ ច ខត្តិយេ;
រដ្ឋំ សានុចរំ ហន្ត្វា,                   អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានៈដូចមិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិ ដូចសេ្ដចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចផែនដែន ប្រព្រឹត្តទៅមួយអន្លើ ដោយបុរសអ្នកដើរតាមគឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

២៩៥          មាតរំ បិតរំ ហន្ត្វា,                     រាជានោ ទ្វេ ច សោត្ថិយេ;
វេយគ្ឃបញ្ចមំ ហន្ត្វា,                អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកច្ឆា ដូចជាខ្លាធំជាគំរប់៥ផង បានហើយរមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

២៩៦.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ ពុទ្ធគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជននោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។

២៩៧.           សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ ធម្មគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះ​​ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក  ដោយប្រពៃ សព្វកាល។

២៩៨.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ សង្ឃគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះ​​ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក  ដោយប្រពៃ សព្វ     កាល។
២៩៩.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ កាយគតា សតិ។
សតិរបស់ជនពួកណា  ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក  ដោយប្រពៃ សព្វកាល។

៣០០.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               អហិំសាយ រតោ មនោ។
ចិត្តរបស់ជនពួកណាត្រេតអរហើយ ក្នុងការបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក  ដោយប្រពៃ សព្វកាល។

៣០១.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               ភាវនាយ រតោ មនោ។
ចិត្តរបស់ជនពួកណា ត្រេតអរហើយ ក្នុងមេត្តាភាវនា ទាំងយប់ទាំងថ្ងៃ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។

៣០២.           ទុប្បព្វជ្ជំ ទុរភិរមំ,                       ទុរាវាសា ឃរា ទុខា;
ទុក្ខោសមានសំវាសោ,            ទុក្ខានុបតិតទ្ធគូ;
តស្មា ន ចទ្ធគូ សិយា,              ន ច ទុក្ខានុបតិតោ សិយា 
ការចេញបួសបានដោយកម្រ ការត្រេតអរត្រូវបានដោយក្រ ផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយគឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង។

៣០៣.           សទ្ធោ សីលេន សម្បន្នោ,         យសោភោគសមប្បិតោ;
យំ យំ បទេសំ ភជតិ,                តត្ថ តត្ថេវ បូជិតោ។
បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយសនិងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជាក្នុងប្រទេសនោះៗ។

៣០៤.             ទូរេ សន្តោ បកាសេន្តិ,             ហិមវន្តោវ បព្វតោ;
អសន្តេត្ថ ន ទិស្សន្តិ,                  រត្តិំ ខិត្តា យថា សរា។
ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដដូច្នោះ ពួកអសប្បុរសទុកជាឋិតនៅក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់។
៣០៥.             ឯកាសនំ ឯកសេយ្យំឯកោ ចរមតន្ទិតោ;
ឯកោ ទមយមត្តានំវនន្តេ រមិតោ សិយា។
បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេតអរក្នុងព្រៃស្ងាង់។

ចប់បកិណ្ណកវគ្គ។

Comments

Popular posts from this blog

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

How to Download and Install SQL Server

  Pre-Requisites Principally, MS SQL server requires: .Net Framework,1GB of recommended memory, and NTFS system. How to download SQL Server Setup Step 1)  Go to URL :   https://www.microsoft.com/en-in/sql-server/sql-server-downloads Microsoft provides  two specialized free editions  to work on MS SQL server: Developer  – It has all feature which MS SQL server offers but we cannot use it in production. From the learning perspective, is it an ideal candidate to start. Express : This is also a free version but with the limited set of features with no business intelligence applications. We will select the  Developer edition  for installation. Step 2)  Click on  "Download now" We will get set up as  'SQLServer2017-SSEI-Dev.exe'. How to Install SQL Server Step 1)  Double click on  "SQLServer2017-SSEI-Dev.exe".  Below screen will appear with three options: Basic, Custom and Download files. Step 2)  Choose the basic vers...