Skip to main content

Posts

Showing posts from July 10, 2017

Showing of Microsoft Word in short 2017 07 10

via IFTTT

វគ្គុមុទាតីរិយភិក្ខុ

រឿង វគ្គុមុទាតីរិយភិក្ខុ  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស។ គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា៖ សេយ្យោ ឣយោគុឡោ ភុត្តោ តត្តោ ឣគ្គិសិខូបមោ យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ ឣសញ្ញតោ។ បព្វជិត ឣ្នកទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងតែក្តៅ មានពណ៌ដូចឣណ្តាតភ្លើង ប្រសើរជាង បព្វជិត ឣ្នកទ្រុស្តសីល មិនសង្រួម បរិភោគដុំបាយឣ្នកដែន នឹងប្រសើរដូចម្តេចបាន។

ខេមកសេដ្ឋីបុត្រ

រឿង ខេមកសេដ្ឋីបុត្រ  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា៖ ចត្តារិ ឋានានិ នរោ បមត្តោ ឣាបជ្ជតី បរទារូបសេវី។ ឣបុញ្ញលាភំ ន និកាមសេយ្យំ និន្ទំ តតិយំ និរយំ ចតុត្ថំ។ ឣបុញ្ញលាភោ ច គតី ច បាបិកា ភិតស្ស ភីតាយ រតី ច ថោកិកា រាជា ច ទណ្ឌំ គរុកំ បណេតិ តស្មា នរោ បរទារំ ន សេវេ។ នរជន ឣ្នកប្រមាទហើយ សេពនូវប្រពន្ធ របស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺ ទី១ បានរបស់ដែលមិនមែនជាបុណ្យ ទី២ ដេកមិនបានតាមសេចក្តីប្រាថ្នា ទី៣ ការតិះដៀល ទី៤ ការធ្លាក់រនក។ ‘ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងទៀត’ គឺ បានរបស់ដែលមិនមែនជាបុណ្យ ១, មានគតិឣាក្រក់ ១, សេចក្តីតម្រេករបស់បុរសឣ្នកខ្លាច ជាមួយន...

សត្វត្រូវទុក្ខបៀតបៀន​

រឿង សត្វត្រូវទុក្ខបៀតបៀន​ ព្រះបរមសាស្តា ទ្រង់ប្រារព្ធពួកសត្វ ដែលត្រូវឣានុភាព នៃទុច្ចរិត បៀតបៀន។ នៅក្នុងសាសនា នៃព្រះកស្សបទសពល, ពួកសត្វទាំងនោះ ជាភិក្ខុឣាក្រក់លាមក, ក្នុងសាសនានេះ សត្វទាំងនោះ ត្រូវបានទទួលនូវផលកម្មនោះ នៅលើភ្នំគិជ្ឈកូដ មានរាងកាយ និងគ្រឿងបរិក្ខារ ត្រូវភ្លើងឆេះ។ ព្រះមហាមោគ្គល្លាន បានសន្ទនារឿងនោះ ជាមួយនឹងព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា៖ កាសាវកណ្ឋា ពហវោ បាបធម្មា ឣសញ្ញតា បាបា បាបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ។ ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែជាឣ្នកមានធម៌ដ៏លាមក មិនបានសង្រួមហើយ ពួកជនលាមកទាំងនោះ រមែងទៅកើត ក្នុងនរក ដោយកម្មទាំងឡាយ ដ៏លាមកនោះ។