រឿង សត្វត្រូវទុក្ខបៀតបៀន
ព្រះបរមសាស្តា ទ្រង់ប្រារព្ធពួកសត្វ ដែលត្រូវឣានុភាព នៃទុច្ចរិត បៀតបៀន។ នៅក្នុងសាសនា នៃព្រះកស្សបទសពល, ពួកសត្វទាំងនោះ ជាភិក្ខុឣាក្រក់លាមក, ក្នុងសាសនានេះ សត្វទាំងនោះ ត្រូវបានទទួលនូវផលកម្មនោះ នៅលើភ្នំគិជ្ឈកូដ មានរាងកាយ និងគ្រឿងបរិក្ខារ ត្រូវភ្លើងឆេះ។ ព្រះមហាមោគ្គល្លាន បានសន្ទនារឿងនោះ ជាមួយនឹងព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា។ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា៖
កាសាវកណ្ឋា ពហវោ បាបធម្មា ឣសញ្ញតា
បាបា បាបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ។
ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែជាឣ្នកមានធម៌ដ៏លាមក មិនបានសង្រួមហើយ ពួកជនលាមកទាំងនោះ រមែងទៅកើត ក្នុងនរក ដោយកម្មទាំងឡាយ ដ៏លាមកនោះ។

Comments
Post a Comment
Add your comment here.