ព្រះត្រៃបិដកជាភាសាខ្មែរ ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុកជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក ដែលមនុស្សលោកអាចធ្វើឲ្យកើតឡើងបាន តែមិនដែលមានការរើរៀបចំ (ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបចំក្នុងពេលដែលគម្ពីរនេះ មានប្រែប្រួល ក្រោមជាលើ លើជាក្រោមទៅហើយ ប្រមានជា ៧០០ ឆ្នាំកន្លងទៅនេះ ។ គម្ពីរគ្រិស្តឈ្មោះ ប៊ីប (Bible)។ គម្ពីរនេះ ក្រោយមរណកាលព្រះយេស៊ូភ្លាម គេមិនទាន់បានរៀបចំចងក្រងជាគម្ពីរនៅឡើយទេ តមកយូរបន្តិច ទើបមានសាវ័ករើរៀបចំចងក្រងទុកជាគម្ពីរ ហើយមានការបន្ថែមមន្ថយច្រើន មិនគង់វង្សនៅត្រង់តាមដើមទាំងស្រុងទេ ។ គម្ពីរ ប៊ីប នេះទៀតក៏ជា “Révélation” (ការបានឮមក) ពីព្រោះអាទិទេពដែរ ។ គម្ពីរឥស្លាមឈ្មោះ កូរ‑អាន (Qor An) ប្រៃថា “ការអាន” (Lecture) ។ គម្ពីរនេះ មានលក្ខណៈជាច្បាប់សម្រាប់ប្រទេសជាតិ ច្រើនជាជាងលទ្ធិសាសនា ដោយពិសេស ជាច្បាប់សង្គមស្តីពីគ្រូសារ ឬទ្រព...
We'll provide you everything! Thanks for being here!