រឿង តិរ្ថិយសាវ័ក ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង។ សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា។ ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួកគេប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា៖ ឣវជ្ជេ វជ្ជមតិនោ វជ្ជេ ឣវជ្ជទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។ វជ្ជញ្ច វជ្ជតោ ញត្វា ឣវជ្ជញ្ច ឣវជ្ជតោ សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលមិនមានទោស ថា ជាហេតុ...
We'll provide you everything! Thanks for being here!