Translate

Total Pageviews

ពួកនិគ្រន្ថ

រឿង ពួកនិគ្រន្ថ 


ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកនិគ្រន្ថ ក្រៅសាសនា។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ សន្ទនាគ្នាថា “ពួកនិគ្រន្ថ មានសេចក្តីខ្មាស់ឣៀន ជាងពួកឣចេលកៈទាំងឡាយ”។ ពួកនិគ្រន្ថ បានឮហើយ ទើបនិយាយទៅរកភិក្ខុទាំងនោះ យ៉ាងយូរ។ ពួកភិក្ខុទាំងឡាយ បានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា៖

ឣលជ្ជិតាយេ លជ្ជន្តិ លជ្ជិតាយេ ន លជ្ជរេ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។ 
ឣភយេ ភយទស្សិនោ ភយេ ច ឣភយទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។'

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស់ ក្នុងហេតុដែលគេមិនត្រូវខ្មាស់ រមែងមិនខ្មាស់ ក្នុងហេតុដែលគេត្រូវខ្មាស់ សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថា ជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញ ក្នុងហេតុដែលគេត្រូវខ្លាច ថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ។

No comments:

Post a Comment

Add your comment here.