រឿង ទុព្វចភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូចម្តេច?”។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា៖
កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ។
យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ។
កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោ ភិយ្យោ ឣាកិរតេ រជំ។
ស្បូងភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃឯង យ៉ាងណាមិញ, ភាពជាសមណៈ ដែលបព្វជិត កាន់មិនបានស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។
កម្មឯណាមួយ ដែលធូរថយក្តី វ័តឯណាមួយ ដែលសៅហ្មងក្តី ព្រហ្មចរិយធម៌ ដែលបុគ្គលរឮក ដោយសេចក្តីរង្កៀសក្តី កម្ម ទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែង ធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេស ដែលធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេស ដល់បុគ្គល ដោយក្រៃលែង។

Comments
Post a Comment
Add your comment here.