Translate

Total Pageviews

ពាក្យអភិធម្មបិដក

 អភិធម្មបិដក ​ប្រមូល​ចងក្រង​​ពុទ្ធ​វចនៈ​​ក្រុម​​អភិធម្ម ពោល​គឺ​ មូលដ្ឋាន​គ្រិះ​​នៃ​ធម៌ និង ​សេចក្តី​អធិប្បាយ​​ដែល​ជា​មូលវិជ្ជា ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល ឬ ហេតុការណ៍​ផ្សេង​ៗ​ឡើយ។ គម្ពីរ​អភិធម្ម​ ត្រូវ​បាន​បែង​ចែក​ចេញ​ជា ៧ គម្ពីរ។ វិធី​ចងចាំ​សៀវភៅ​ទាំង​នោះ​ គឺ​​ទន្ទេញ​អក្សរ​កាត់​តំណាង​​ឈ្មោះ​គម្ពីរ ពោល​គឺ សំ វិ ធា បុ   

  • សង្គណី ឬ ធម្មសង្គណី (Dhammasangani, Enumeration of Factors) ៖​ ប្រមូល​ខ​នៃ​ធម៌​ជា​ក្រុុមៗ​ រួច​ហើយ​ធ្វើ​ការ​អធិប្បាយ​ខ​នីមួយៗ។
  • វិភង្គ (Vibhanga, Analysis) ៖ ជ្រើស​យក​កងធម៌​សំខាន់ៗ​ធ្វើ​ជា​ប្រធាន​រឿង រួច​ហើយ​បែងចែក​ចេញ​ជា​សេចក្តី​អធិប្បាយ​ចង្អុល​បង្ហាញ​យ៉ាង​លំអិត។
  • ធាតុកថា (Dhatukatha, Discussion of Elements) ៖ សង្គ្រោះ​ខនៃ​ធម៌​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខន្ធ អាយតនៈ និង ធាតុ។
  • បុគ្គលបញ្ញតិ (Puggalapannatti, Descriptions of Individuals) ៖ បញ្ញតិ​អត្ថន័យ​របស់​បុគ្គល​ប្រភេទ​ផ្សេងៗ តាម​គុណធម៌​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ។
  • កថាវត្ថុ (Kathavatthu, Points of Controversy) ៖ ថ្លែង​ និង វិនិច្ឆ័យ​ទស្សនៈ​របស់​និកាយ​ផ្សេងៗ នៅ​សម័យ​សង្គាយនា​លើក​ទី ៣។
  • យមក (Yamaka, The Pairs) ៖ លើក​យក​មេកង​ធម៌​មក​វិនិច្ឆ័យ​ដោយ​វិធី​ចោទ​ឆ្លើយ ដោយ​ការ​តាំង​សំណួរ​ជា​គូ​ៗ ។
  • បដ្ឋាន ឬ មហាបករណ (Patthana, Foundational Conditions, Relations) ៖ អធិប្បាយ​បច្ច័យ​ ២៤ សំដែង​អំពី​សម្ព័ន្ធ​​​នៃ​ធម៌​ទាំង​ឡាយ​ដោយ​ពិស្តារ។

No comments:

Post a Comment

Add your comment here.