Skip to main content

គាថាធម្មបទ៖ ភិក្ខុវគ្គ

 ២៥. ភិក្ខុវគ្គ


៣៦០.             ចក្ខុនា សំវរោ សាធុ,                សាធុ សោតេន សំវរោ;
ឃានេន សំវរោ សាធុ,              សាធុ ជិវ្ហាយ សំវរោ។
ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួម​អណ្ដាត​ប្រពៃ។

៣៦១.             កាយេន សំវរោ សាធុ,             សាធុ វាចាយ សំវរោ;
មនសា សំវរោ សាធុ,                សាធុ សព្វត្ថ សំវរោ;
សព្វត្ថ សំវុតោ ភិក្ខុ,                 សព្វទុក្ខា បមុច្ចតិ។
ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួង។

៣៦២.            ហត្ថសញ្ញតោ បាទសញ្ញតោវាចាយសញ្ញតោ សញ្ញតុត្តមោ;
អជ្ឈត្តរតោ សមាហិតោឯកោ សន្តុសិតោ តមាហុ ភិក្ខុំ។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេតអរក្នុងការចំរើន​កម្មដ្ឋានដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេតអរ​ក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថាភិក្ខុ។

៣៦៣.          យោ មុខសញ្ញតោ ភិក្ខុ,           មន្តភាណី អនុទ្ធតោ;
អត្ថំ ធម្មញ្ច ទីបេតិ,                    មធុរំ តស្ស ភាសិតំ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផង បានភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ។

៣៦៤.             ធម្មារាមោ ធម្មរតោ,                  ធម្មំ អនុវិចិន្តយំ;
ធម្មំ អនុស្សរំ ភិក្ខុ, សទ្ធម្មា ន បរិហាយតិ។
ភិក្ខុមានធម៌ជាទីត្រេតអរ ត្រេតអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយៗ រមែងមិនសាប​សូន្យ​ចាកព្រះសទ្ធម្មឡើយ។

៣៦៥.             សលាភំ នាតិមញ្ញេយ្យ,            នាញ្ញេសំ បិហយំ ចរេ;
អញ្ញេសំ បិហយំ ភិក្ខុ,              សមាធិំ នាធិគច្ឆតិ។
ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បាន​លាភរបស់ភិក្ខុដទៃរមែងមិនបានសមាធិឡើយ។

៣៦៦.             អប្បលាភោបិ ចេ ភិក្ខុ,             សលាភំ នាតិមញ្ញតិ;
តំ វេ ទេវា បសំសន្តិ,                  សុទ្ធាជីវិំ អតន្ទិតំ។
បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែង​សរសើរ​ភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធិ ជា​អ្នកមិនខ្ជិលច្រអូស។

៣៦៧.             សព្វសោ នាមរូបស្មិំ,                 យស្ស នត្ថិ មមាយិតំ;
អសតា ច ន សោចតិ,               ស វេ ភិក្ខូតិ វុច្ចតិ។
បុគ្គលណាមិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូបជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្ដាយ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯងតថាគតហៅថា ភិក្ខុ។

៣៦៨.             មេត្តាវិហារី យោ ភិក្ខុ,              បសន្នោ ពុទ្ធសាសនេ;
អធិគច្ឆេ បទំ សន្តំ,                    សង្ខារូបសមំ សុខំ។
ភិក្ខុណានៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ។

៣៦៩.             សិញ្ច ភិក្ខុ ឥមំ នាវំ,                 សិត្តា តេ លហុមេស្សតិ;
ឆេត្វា រាគញ្ច ទោសញ្ច,             តតោ និព្វានមេហិសិ។
ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់​រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន។

៣៧០.           បញ្ច ឆិន្ទេ បញ្ច ជហេ,               បញ្ច ចុត្តរិ ភាវយេ;
បញ្ច សង្គាតិគោ ភិក្ខុ,              ឱឃតិណ្ណោតិ វុច្ចតិ។
ភិក្ខុគាប់កាត់ ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បី​ចំរើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំកាត់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន។

៣៧១.          ឈាយ ភិក្ខុ មា បមាទោ , មា តេ កាមគុណេ ភមស្សុ ចិត្តំ;
មា លោហគុឡំ គិលី បមត្តោមា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ។
ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណ​ឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំអោយជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញ​ថា នេះទុក្ខ ដូច្នេះឡើយ។

៣៧២.            នត្ថិ ឈានំ អបញ្ញស្ស,              បញ្ញា នត្ថិ អឈាយិនោ ;
យម្ហិ ឈានញ្ច បញ្ញា ច,           ស វេ និព្វានសន្តិកេ។
ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិន ពិនិត្យ ការ​ពិនិត្យនិងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន។

៣៧៣.           សុញ្ញាគារំ បវិដ្ឋស្ស,                  សន្តចិត្តស្ស ភិក្ខុនោ;
អមានុសី រតិ ហោតិ,                 សម្មា ធម្មំ វិបស្សតោ។
សេចក្ដីត្រេតអរ ដែលមិនមានជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ។

៣៧៤.           យតោ យតោ សម្មសតិ,           ខន្ធានំ ឧទយព្វយំ;
លភតី បីតិបាមោជ្ជំ,                  អមតំ តំ វិជានតំ។
ភិក្ខុពិចារណាការកើតឡើងនិងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ​រមែងបានបីតិនិងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌ របស់បណ្ឌិត អ្នកដឹង​ធម៌ទាំងឡាយ។

៣៧៥.            តត្រាយមាទិ ភវតិ,                   ឥធ បញ្ញស្ស ភិក្ខុនោ;
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ,                    បាតិមោក្ខេ ច សំវរោ។
គុណ៣ប្រការនេះ គឺការរក្សាឥន្ទ្រិយ១ សេចក្ដីសន្ដោស១ ការសង្រួមក្នុងបាតិមោក្ខ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ ។

៣៧៦.           មិត្តេ ភជស្សុ កល្យាណេ,         សុទ្ធាជីវេ អតន្ទិតេ;
បដិសន្ថារវុត្យស្ស ,                    អាចារកុសលោ សិយា;
តតោ បាមោជ្ជពហុលោ,                    ទុក្ខស្សន្តំ ករិស្សសិ។
ម្នាលភិក្ខុ អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិន​ខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុ​ទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន។
៣៧៧.
វស្សិកា វិយ បុប្ផានិ,                 មទ្ទវានិ [មជ្ជវានិ បមុញ្ចតិ;
ឯវំ រាគញ្ច ទោសញ្ច,                 វិប្បមុញ្ចេថ ភិក្ខវោ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំង​ឡាយ ដែលស្វិតហើយ ដូច្នោះ។

៣៧៨.           សន្តកាយោ សន្តវាចោ,           សន្តមនោ សុសមាហិតោ ;
វន្តលោកាមិសោ ភិក្ខុ,            ឧបសន្តោតិ វុច្ចតិ។
ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំ​ហើយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់។
៣៧៩.             អត្តនា ចោទយត្តានំ,                បដិមំសេ តមត្តនា ;
សោ អត្តគុត្តោ សតិមា,             សុខំ ភិក្ខុ វិហាហិសិ។
អ្នកចូរដាស់តឿនខ្លួនឯងដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមាន ស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ។

៣៨០.             អត្តា ហិ អត្តនោ នាថោ,           អត្តា ហិ អត្តនោ គតិ;
តស្មា សញ្ញមអត្តានំ ,               អស្សំ ភទ្រំវ វាណិជោ។
មែនពិតខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ។

៣៨១.             បាមោជ្ជពហុលោ ភិក្ខុ,            បសន្នោ ពុទ្ធសាសនេ;
អធិគច្ឆេ បទំ សន្តំ,                    សង្ខារូបសមំ សុខំ។
ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាន​នូវ​បទដ៏​ស្ងប់​ជា​ទី​រម្ងប់​នូវសង្ខារ នាំមកនូវសេចក្ដីសុខ។

៣៨២.            យោ ហវេ ទហរោ ភិក្ខុយុញ្ជតិ ពុទ្ធសាសនេ;
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា។
ភិក្ខុណានៅកម្លោះ ប្រឹងប្រែង ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងញ៉ាំងលោកនេះ អោយភ្លឺ ស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក។

ចប់ភិក្ខុវគ្គ។

Comments

Popular posts from this blog

CSS Comments

Comments are used to explain the code and may help when you edit the source code at a later date. Comments are ignored by browsers. A CSS comment is placed inside the  <style>  element, and starts with  /*  and ends with  */ : Example /* This is a single-line comment */ p  {   color :  red ; } Try it Yourself » You can add comments wherever you want in the code: Example p  {   color :  red ;    /* Set text color to red */ } Try it Yourself » Comments can also span multiple lines:  Example /* This is a multi-line comment */ p  {   color :  red ; } Try it Yourself » HTML and CSS Comments From the HTML tutorial, you learned that you can add comments to your HTML source by using the  <!--...-->  syntax. In the following example, we use a combination of HTML and CSS comments: Example < !DOCTYPE  html > < html > < head > < style > p  {   color : ...

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

OENG Sometri: Lecturer, IT Expert, and Public Administrator

👑 Welcome to the Official Blog of Dr. Candidate OENG Sometri 👑 I am a highly dedicated and experienced professional and educator with a strong foundation in Public Administration , Information Technology Engineering , and Foreign Languages . My commitment is to foster a joyful and supportive learning environment, encouraging students to become creative and problem-solving professionals . 💼 Professional Experience & Current Roles Lecturer of Fundamentals of Computer Networking at IIC, Phnom Penh (Aug 2025 – Present) Lecturer of Web Design & C# Programming at WiDCy Institute, Phnom Penh (Sep 2025 – Present) Instructor of ICT at PSIS, Phnom Penh (Sep 2025 – Present) ICT Trainer & Vice-Manager at Postal Operational Department, Cambodia Post (Mar 2025 – Sep 2025) IT Vice-Manager at IT Center, Cambodia Post (Feb 2023 – Mar 2025) Lecturer (Education/English) at Preah Sihamoniraja Buddhist University (PSBU) (2017 – 2025) Vice-Manager, Postal Operational Department at Camb...