Skip to main content

Visakha worship

ពិសាខាបូជា

#ព្រះបរមពោធិសត្វប្រសូត ថ្ងៃសុក្រ ១៥ កើត ខែ ពិសាខ ឆ្នាំ ច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី (សព្វថ្ងៃស្ថិតនៅក្នុងទឹកដីនៃប្រទេសនេប៉ាល់)

#ធម្មនិយាម គឺទំនៀមនៃព្រះពោធិសត្វពេលទ្រង់ប្រសូត មានហេតុអស្ចារ្យច្រើនយ៉ាងគឺ
១.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលព្រះពោធិសត្វ ប្រសូតមកបាន ៧ ថ្ងៃ ព្រះមាតានៃព្រះពោធិសត្វ តែងធ្វើមរណកាល ទៅកើតនៅស្ថានតុសិត ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
២.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងទ្រទ្រង់គភ៌អស់ ៩ ខែខ្លះ ១០ ខែខ្លះ ទើបបានប្រសូតយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វមិនប្រសូតយ៉ាងនោះឡើយ ។ ព្រះមាតានៃព្រះពោធិសត្វតែងទ្រង់គភ៌ព្រះពោធិសត្វអស់ ១០ គត់ ទើបបានប្រសូត ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៣.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងអង្គុយសម្រាលក៏មាន ដេកសម្រាលក៏មាន យ៉ាងណា ព្រះមាតានៃព្រះពោធិសត្វប្រសូតព្រះពោធិសត្វមិនដូច្នោះទេ ព្រះមាតានៃព្រះពោធិសត្វ រមែងស្ថិត ( ឈរ ) ប្រសូតព្រះពោធិសត្វ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៤.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ទេវតាទាំងឡាយ តែងទទួល ( ព្រះពោធិសត្វ ) មុន ទើបមនុស្សទាំងឡាយទទួលក្រោយ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៥.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ព្រះពោធិសត្វមិនទាន់ចុះដល់ផែនដី មានទេវបុត្រទាំង ៤ ទទួលព្រះអង្គ តម្កល់ក្នុងខាងមុខនៃព្រះមាតាថា បពិត្រព្រះនាងទេវី សូមព្រះនាងមានចិត្តរីករាយចុះ បុត្ររបស់ព្រះនាងជាអ្នកមានស័ក្ដិធំ ទ្រង់កើតឡើងហើយ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៦.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះ ( ស្រស់បស់ ) ចេញមកមិនប្រឡាក់ដោយទឹក ( ភ្លោះ ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នកស្អាតបរិសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ កែវមណីដែលបុគ្គលដាក់ចុះលើកាសិកពស្ត្រ កែវមណី ( នោះ ) មិនប្រឡាក់នូវកាសិកពស្ត្រឡើយ កាសិកពស្ត្រក៏មិនប្រឡាក់នូវកែវមណីដែរ ហេតុអ្វីបានជាថាដូច្នោះ ព្រោះសំពត់នឹងកែវមណីទាំងពីរជារបស់ស្អាត មានឧបមាដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះចេញមក មិនប្រឡាក់ដោយទឹក ( ភ្លោះ ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចណានីមួយឡើយ ជាអ្នកស្អាតបរិសុទ្ធ មានឧបមេយ្យដូច្នោះឯង ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៧.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា មានធារទឹក ២ ហូរចុះមកអំពីអាកាស ធារទឹក ១ ត្រជាក់ ធារទឹក ១ ក្ដៅ ធ្វើនូវការលាងជម្រះព្រះពោធិសត្វផង ព្រះមាតាផង ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៨.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺកាលដែលព្រះពោធិសត្វ ប្រសូតមកភ្លាម ទ្រង់ប្រតិស្ឋាន ( ឈរលើផែនដី ) ដោយព្រះបាទជាន់ស៊ប់ ឆ្ពោះព្រះភក្ដ្រទៅកាន់ទិសឧត្តរ ទ្រង់យាងឈានទៅបាន ៧ ជំហាន កាលដែលមហាជន កំពុងបាំងស្វេតច្ឆត្រថ្វាយ ក៏រមិលមើលនូវទិសទាំងពួង ទ្រង់ពោលនូវ អាសភិវាចា គឺវាចាដ៏ឧត្តមផងថា " អគ្គោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា មេ ជាតិ នត្ថិទានិ បុនព្ភវោតិ " អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវនេះ ភពថ្មីតពីនេះទៅទៀតមិនមានឡើយ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
៩.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដឡើងក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេពនិងមនុស្សដ៏សេស កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។ ឱកាសណាដែលចំហទទេ នៅក្នុងទីបំផុតនៃលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត ព្រះចន្ទនិងព្រះអាទិត្យមានឫទ្ធិយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតឡើងក្នុងទីទាំងនោះ កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។ ពពួកសត្វណាដែលកើតក្នុងទីទាំងនោះ សត្វអម្បាលនោះ ក៏ស្គាល់ច្បាស់នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃកើតក្នុងទីនោះដែរ ។ លោកធាតុ ១ ហ្មឺន នេះក៏កក្រើករំពើកញាប់ញ័រ ទាំងពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។
( បិដកលេខ ១៦ ទំព័រ ២៨ - ៣២)
#អដ្ឋកថា ប្រាប់អំពីបុព្វនិមិត្តទាំងឡាយ
១. ការប្រតិស្ឋានលើផែនដីដោយព្រះបាទស្មើគ្នា ជាបុព្វនិមិត្តនៃការបានឥទ្ធិបាទ ៤ ។
២. ការបែរព្រះភក្ត្រទៅទិសឧត្តរ ជាបុព្វនិមិត្តនៃដំណើរដែលទ្រង់យាងទៅទូន្មានមហាជន ។
៣. ព្រះអង្គទ្រង់យាង ៧ ជំហាន ជាបុព្វនិមិត្តនៃការបានរតនៈ គឺពោជ្ឈង្គ ៧ ។
៤. ការកាន់ស្វេតច្ឆត្រទិព្វ ជាបុព្វនិមិត្តនៃការបានឆត្រដ៏ប្រសើរ គឺវិមុត្តិ ។
៥. ការរមិលមើលនូវទិសទាំងពួង ជាបុព្វនិមិត្តនៃការបាន អនាវរណញ្ញាណ ។
៦. ការបន្លឺនូវអាសភិវាចា ជាបុព្វនិមិត្តនៃការប្រព្រឹត្តទៅនៃព្រះធម្មចក្កប្បវត្តនសូត្រ ។
៧. ការបន្លឺសីហនាទថា នេះជាជាតិចុងក្រោយបំផុតរបស់យើង ជាបុព្វនិមិត្តនៃការបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។
ក្នុងពេលស្ដេចយាងចុះកាន់ព្រះគភ៌ និង ពេលប្រសូត មានបុព្វនិមិត្តច្រើនប្រការទៀត ។
រៀបចំអត្ថបទដោយ: ចង្កមរក្ខិតោ #នូ_សម្បត្តិ

Comments

Popular posts from this blog

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

CSS Comments

Comments are used to explain the code and may help when you edit the source code at a later date. Comments are ignored by browsers. A CSS comment is placed inside the  <style>  element, and starts with  /*  and ends with  */ : Example /* This is a single-line comment */ p  {   color :  red ; } Try it Yourself » You can add comments wherever you want in the code: Example p  {   color :  red ;    /* Set text color to red */ } Try it Yourself » Comments can also span multiple lines:  Example /* This is a multi-line comment */ p  {   color :  red ; } Try it Yourself » HTML and CSS Comments From the HTML tutorial, you learned that you can add comments to your HTML source by using the  <!--...-->  syntax. In the following example, we use a combination of HTML and CSS comments: Example < !DOCTYPE  html > < html > < head > < style > p  {   color : ...

อักษรควบ

คำควบกล้ำ ( อักษรควบ ) หมายถึง พยัญชนะสองตัวเขียนเรียงกันอยู่ต้นพยางค์ และใช้สระเดียวกัน เวลาอ่านออกเสียงกล้ำเป็นพยางค์เดียวกัน เสียงวรรณยุกต์ของพยางค์นั้นจะผันเป็นไปตามเสียงพยัญชนะตัวหน้า คำควบกล้ำ ( อักษรควบ ) มี 2 ชนิด คือ คำควบแท้ ได้แก่ พยัญชนะ ร ล ว ควบกับพยัญชนะตัวหน้า ประสมสระตัวเดียวกัน เวลาอ่านออกเสียงพยัญชนะทั้งสองตัวพร้อมกัน เช่น พยัญชนะต้นควบกับ ร ได้แก่ ครู เพราะ ครัว กรน ปรวนแปร ขรุขระ พระ ตรง ครั้ง กราบ โปรด ปรักปรำ ครื้นเครง เคร่งครัด ครอบ ปรอย กรอง พยัญชนะต้นควบกับ ล ได้แก่ เปล่า ปลีก คลาน คลุก เคล้า เปลี่ยนแปลง กลบ กลม เพลิดเพลิน เกลี้ยกล่อม เกลียวคลื่น คล่องแคล่ว เกล้า พยัญชนะต้นควบกับ ว ได้แก่ กวาด ขวาน ควาย ขวิด แคว่งคว้าง แขวน ขวนขวาย คว่ำ ควาญ แกว่งไกว ความ แคว้น ขวัญ ควัน คำควบไม่แท้ ได้แก่ พยัญชนะ ร ควบกับพยัญชนะตัวหน้าประสมสระตัวเดียวกัน เวลาอ่านไม่ออกเสียง ร ออกเสียงเฉพาะตัวหน้าหรือมิฉะนั้นก็ออกเสียง เป็นเสียงอื่นไป คำควบไม่แท้ที่ออกเสียงเฉพาะพยัญชนะตัวหน้า ได้แก่พยัญชนะ จ ซ ศ ส ควบกับ ร เช่น จริง ไซร้ เศร้า ศรี ศรัทธา สร้าง เสริม สร้อย สระ สรง สร่าง คำควบไม...