Skip to main content

Posts

Visakha worship

ពិសាខាបូជា #ព្រះបរមពោធិសត្វប្រសូត ថ្ងៃសុក្រ ១៥ កើត ខែ ពិសាខ ឆ្នាំ ច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី (សព្វថ្ងៃស្ថិតនៅក្នុងទឹកដីនៃប្រទេសនេប៉ាល់) #ធម្មនិយាម គឺទំនៀមនៃព្រះពោធិសត្វពេលទ្រង់ប្រសូត មានហេតុអស្ចារ្យច្រើនយ៉ាងគឺ ១.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលព្រះពោធិសត្វ ប្រសូតមកបាន ៧ ថ្ងៃ ព្រះមាតានៃព្រះពោធិសត្វ តែងធ្វើមរណកាល ទៅកើតនៅស្ថានតុសិត ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។ ២.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងទ្រទ្រង់គភ៌អស់ ៩ ខែខ្លះ ១០ ខែខ្លះ ទើបបានប្រសូតយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វមិនប្រសូតយ៉ាងនោះឡើយ ។ ព្រះមាតានៃព្រះពោធិសត្វតែងទ្រង់គភ៌ព្រះពោធិសត្វអស់ ១០ គត់ ទើបបានប្រសូត ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។ ៣.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងអង្គុយសម្រាលក៏មាន ដេកសម្រាលក៏មាន យ៉ាងណា ព្រះមាតានៃព្រះពោធិសត្វប្រសូតព្រះពោធិសត្វមិនដូច្នោះទេ ព្រះមាតានៃព្រះពោធិសត្វ រមែងស្ថិត ( ឈរ ) ប្រសូតព្រះពោធិសត្វ ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។ ៤.ម្នាលភិក្ខុទាំងឡ...