ព្រះត្រៃបិដកជាភាសាខ្មែរ
ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក
សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុកជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។
គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក ដែលមនុស្សលោកអាចធ្វើឲ្យកើតឡើងបាន តែមិនដែលមានការរើរៀបចំ (ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបចំក្នុងពេលដែលគម្ពីរនេះ មានប្រែប្រួល ក្រោមជាលើ លើជាក្រោមទៅហើយ ប្រមានជា ៧០០ ឆ្នាំកន្លងទៅនេះ ។
គម្ពីរគ្រិស្តឈ្មោះ ប៊ីប (Bible)។ គម្ពីរនេះ ក្រោយមរណកាលព្រះយេស៊ូភ្លាម គេមិនទាន់បានរៀបចំចងក្រងជាគម្ពីរនៅឡើយទេ តមកយូរបន្តិច ទើបមានសាវ័ករើរៀបចំចងក្រងទុកជាគម្ពីរ ហើយមានការបន្ថែមមន្ថយច្រើន មិនគង់វង្សនៅត្រង់តាមដើមទាំងស្រុងទេ ។ គម្ពីរ ប៊ីប នេះទៀតក៏ជា “Révélation” (ការបានឮមក) ពីព្រោះអាទិទេពដែរ ។
គម្ពីរឥស្លាមឈ្មោះ កូរ‑អាន (Qor An) ប្រៃថា “ការអាន” (Lecture) ។ គម្ពីរនេះ មានលក្ខណៈជាច្បាប់សម្រាប់ប្រទេសជាតិ ច្រើនជាជាងលទ្ធិសាសនា ដោយពិសេស ជាច្បាប់សង្គមស្តីពីគ្រូសារ ឬទ្រព្យមត៌ក ។ បទបញ្ញត្តិដែលមេសាសនានេះ តែងតាំងឡើង បានបង្គាប់ឲ្យចារឹកទុកលើស្លឹករឹតខ្លះ លើស្បែកសត្វខ្លះ លើឈើខ្លះ លើថ្មខ្លះ ឬសាក់លើទ្រូងមនុស្សខ្លះ ហើយមានអត្ថបទខ្លះ ជាកាព្យនៃកវីនិពន្ធដ៏ពិរោះ ជាភាសាអារ៉ាប់ដ៏ប្រសើរ ។
គម្ពីរលទ្ធិសាសនាជាពាហិរសាសនាទាំង៣ខាងលើនេះ ជាវចនៈនៃព្រះអាទិទេព (មហេឝ្វរ) មិនមែនជារបស់មនុស្សលោកតែងទេ ហើយមិនមែនជាគម្ពីរច្រើនសៀវភៅទេ មានចំនួនតិចណាស់ បើប្រៀបធៀបនឹងគម្ពីរព្រះត្រៃបិដកជារបស់ពុទ្ធសាសនា ។
ព្រះត្រៃបិដក
ក្នុងព្រះពុទ្ធសាសនា គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ (Pensée du Bouddha) ដែលទ្រង់ទេសនាទូន្មានរវាង៤៥វស្សា ចាប់តាំងពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណរហូតមកដល់ទ្រង់បរិនិព្វាន ។ វចនៈដែលទ្រង់សំដែងនេះហៅថា ធម្មវិន័យ ដែលព្រះអង្គសំដែងបញ្ញត្ត (ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ) ធម្មវិន័យនេះ មាន៣ ចំណែកគឺ សុត្តន្ត វិន័យ អភិធម្ម ទាំង៣ នេះ ព្រះថេរទាំងឡាយបានសង្គាយនា (ផ្ទៀងផ្ទាត់) ចងក្រងហើយដាក់ទុកមួយក្រុមៗហៅថា តិបិដក ឬព្រះត្រៃបិដក “កញ្ជើបី” (Triple Corbeille)។ ពាក្យថា “បិដក” នេះ បើប្រែថា “ទូ ឬបណ្ណាល័យ” ក៏សឹងតែបានដែរ ។ បើប្រៀបធៀបមើល ឃើញថា គម្ពីរព្រះត្រៃបិដកនេះ មានចំនួនច្រើនជាងគម្ពីរវេទច្រើនណាស់ ច្រើនជាងគម្ពីរប៊ីប១១ដង ច្រើនជាគម្ពីរកូរអានជាអនេក ។
គម្ពីរព្រះត្រៃបិដកនេះ បរិសុទ្ធគង់វង្សនៅដូចដើមគ្រប់ប្រការ មានលក្ខណៈជាគម្ពីរសាសនាពេញបរិបូណ៌ ព្រោះមិនមែនជាវចនៈអាទិទេព មិនមែនជាលទ្ធិសាសនា ឬពាហិរសាសនាទេ ។ ក្រោយពុទ្ធបរិនិព្វានភ្លាម មានការធ្វើសង្គាយនាផ្ទៀងផ្ទាត់ភ្លាម ធ្វើឲ្យបានគង់វង្សបរិសុទ្ធនៅដូចដើម មិនមានការបន្ថែមបន្ថយ ឬធ្វើក្រោមជាលើ លើជាក្រោមទេ ហើយសម្រេចប្រើគ្រប់កាលទាំងពួងទៀតផង ។
គម្ពីរព្រះត្រៃបិដកមាន៣ចំណែកគឺ វិនយបិដក (១៣ភាគ) សុត្តន្តបិដក (៦៤ភាគ) និងអភិធម្មបិដក (៣៣ភាគ) ។ គម្ពីរទាំង៣នេះ មានអដ្ឋកថា ដីកា យោជនា ប្រកបទៀតផង។
ក‑វិនយបិដក ជាគម្ពីរស្តីពីច្បាប់ក្រឹត្យក្រម (Discipline) ដែលអង្គព្រះសម្ពុទ្ធទ្រង់បញ្ញត្ត ទ្រង់អនុញ្ញាត ទុកសម្រាប់ជាផ្លូវប្រតិបត្តិរបស់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ គម្ពីរវិន័យនេះ មានសេចក្តីពិស្តារណាស់ ជាកញ្ចក់ឆ្លុះមើលជីវប្រវត្តិអង្គព្រះសម្ពុទ្ធ ក្នុងកាលដែលទ្រង់គង់ធរមាននៅឡើយ ព្រមទាំងហេតុការណ៍ផ្សេងៗ នៅប្រទេសឥណ្ឌាសម័យព្រះអង្គ ដូចប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ការចនា និងវិទ្យាសាស្ត្រផ្សេងៗ ។ល។ វិនយបិដកនេះ មាន៥ គម្ពីរគឺ
១‑អាទិកម្ម (ទោសធ្ងន់)
២‑បាចិត្តិយ (ទោសស្រាល)
៣‑មហាវគ្គ (វគ្គធំ)
៤‑ចុល្លវគ្គ (វគ្គតូច)
៥‑បរិវារ (បទរាយរង)
ខ‑សុត្តន្តបិដក ជាគម្ពីរស្តីពីសូត្រ (Aphorisme) ដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទេសនាក្នុងសម័យផ្សេងៗ ។ មានសូត្រខ្លះ ព្រះអរិយសាវ័កសំដែង ដូចព្រះសារីបុត្តត្ថេរ ព្រះមោគ្គល្លានត្ថេរ ព្រះអានន្ទត្ថេរ ។ គម្ពីរសុត្តន្ត ឬគម្ពីរព្រះសូត្រមាន ៥ គម្ពីរគឺ
១‑ទីឃនិកាយ សូត្រមានសេចក្តីពិស្តារ
២‑មជ្ឈិមនិកាយ សូត្រមានសេចក្តីមធ្យម
៣‑សំយុត្តនិកាយ សូត្រមានសេចក្តីប្រហែលៗគ្នា
៤‑អង្គុត្តរនិកាយ សូត្រមានសេចក្តីជាក្រុមជាពួក
៥‑ខុទ្ទកនិកាយ សូត្រមានសេចក្តីខ្លីៗ
ដទៃពីនេះ មាននិកាយតូចៗ តទៅទៀតចំនួន ១៥ និកាយគឺ
១‑ខុទ្ទកបាឋ អត្ថបទខ្លី
២‑ធម្មបទ ផ្លូវនៃសច្ចធម៌
៣‑ឧទាន គាថាធ្វើឲ្យកើតក្តីរីករាយ
៤‑ឥតិវុត្តក សូត្រដែលស្តីថា “មានដូច្នេះ”
៥‑សុត្តនិបាត សមុច្ច័យនៃសូត្រ
៦‑វិមានវត្ថុ និទានស្តីពីវិមាននៅទេវបុរី
៧‑បេតវត្ថុ និទានស្តីពីប្រេត
៨‑ថេរគាថា គាថាព្រះថេរទេសនា
៩‑ថេរីគាថា គាថាព្រះនាងថេរីទេសនា
១០‑ជាតក និទានជាតក
១១‑និទ្ទេស ការសំដែងពន្យល់
១២‑បដិសម្ភិទា វិជ្ជាវិភាគ
១៣‑អបទាន ជីវភាពព្រះអរហន្ត
១៤‑ពុទ្ធវង្ស ប្រវត្តិអង្គព្រះសម្ពុទ្ធ
១៥‑ចរិយាបិដក វិធីប្រតិបត្តិតាមពុទ្ធចរិយា
គ‑អភិធម្មបិដក ជាគម្ពីរស្តីពីធម៌មានអាថ៌ជ្រាលជ្រៅល្អិតសុខុមបំផុត (Métaphysique) បានដល់ទស្សនវិជ្ជាព្រះសម្ពុទ្ធ ដែលមានអាថ៌គម្ពីរភាពជាអត្ថបទផ្ទុយពីសុត្តន្តវិដក ដែលមានតែអត្ថបទមានអាថ៌រាក់ៗ គឺ សុត្តន្តបិដកជា វោហារទេសនា (Parole Conventionnelle), ឯអភិធម្មបិដក ជាបរមត្ថទេសនា (Parole definitive) ស្តីពីចិត្ត (conscience) ចេតសិក (Mental concomitant) រូប (Matiére) និព្វាន ។ អភិធម្មបិដកនេះព្រះសម្ពុទ្ធទេសនាទុកថា សត្វទាំងអស់ជា “បុគ្គល ឬបុគ្គលបញ្ញត្តិ” (concept) ដោយការវែកញែកយ៉ាងល្អិតសុខុម ទាល់តែចែកលែងកើត ហើយចែករំលែកធម៌ដោយបរុយាយហ្មត់ចត់បំផុត ។ គម្ពីរនេះមានទាំងអស់ ៧ គម្ពីរគឺៈ
១‑ធម្មសង្គណី ការចាត់របៀបធម៌
២‑វិភង្គ ការចែករំលែកធម៌
៣‑កថាវត្ថុ ចំណុចធម៌ដែលមានសេចក្តីផ្ទុយគ្នា
៤‑បុគ្គលបញ្ញត្តិ បញ្ញត្តិថា “បុគ្គល”
៥‑ធាតុកថា ការវែកញែកធាតុ
៦‑យមក ធម៌គូៗគ្នា
៧‑បដ្ឋាន ធម៌ជាបច្ច័យទាក់ទងគ្នា
បិដកទាំងបីរួមឈ្មោះថា តិបិដក ឬត្រៃបិដក ។ ប្រទេសកម្ពុជាយើងបោះពុម្ពជាសៀវភៅខ្នាតធំមានចំនួន ១១០ សៀវភៅ ជាចំនួនដែលលើសផុតគណនា បើប្រៀបធៀបទៅនឹង ពាហិរសាសនាទាំងអស់ក្នុងលោក ។
អំពីសង្គាយនា
សង្គាយនាទីមួយ
ដើម្បីឲ្យបរិសុទ្ធគង់នៅដូចដើម ក្រោយពុទ្ធបរិនិព្វានភ្លាម ព្រះមហាថេរទាំងឡាយចាត់ការធ្វើសង្គាយនាព្រះពុទ្ធវចនៈភ្លាម ដោយហេតុថាសុភទ្ទភិក្ខុធ្វើឲ្យខូចការរៀបរយក្នុងពុទ្ធសាសនា ។ ព្រះអរហន្តជាសង្គីតិការចារ្យ ៥០០ អង្គ មានព្រះមហា កស្សបត្ថេរ ជាប្រធាន ហើយជាអ្នកសួរ ។ ដើមឡើយសួរវិន័យ ព្រះឧបាលិត្ថេរ ជាអ្នកឆ្លើយ តមកសួរធម៌ ព្រះអានន្ទត្ថេរ ឆ្លើយសុត្តន្ត និងអភិធម្ម ។ កាលនោះ មិនទាន់មានចារឹកជាលាយលក្ខណ៍អក្សរទេ សួរឆ្លើយយល់ឃើញថាត្រឹមត្រូវហើយ ទើបព្រះអរហន្តទាំង ៥០០ អង្គ ស្វាធ្យាយគឺសូត្រព្រមគ្នាគ្រប់ទាំង ៥០០ អង្គ ចងចាំរត់មាត់ស្ទាត់ ។ ការចងចាំរត់មាត់ទទេបែបនេះ លោកហៅថា មុខបាឋ ។ ធ្វើដូច្នេះ ហៅថា សង្គាយនា ។ សង្គាយនានេះ ធ្វើអស់ថិរវេលា ៧ ខែ ទើបចប់ស្រេច ។
សង្គាយនានេះ ឈ្មោះបឋមសង្គាយនា ធ្វើក្រោយពុទ្ធបរិនិព្វានប្រមាណ៣ខែ គឺពុទ្ធសករាជកន្លងទៅបានប្រមាណ ៣ ខែ មុនគ្រិស្តសករាជ ៤៧៦([1]) ឆ្នាំ ធ្វើនៅក្នុងក្រុងរាជគ្រឹះ លើភ្នំវេភារៈ ត្រង់កន្លែងមួយស្ងាត់ ឈ្មោះសត្តបណ្ណគុហា ក្រោមការឧបត្ថម្ភព្រះបាទ អជាតសត្រូវ ដែនមគធៈសព្វថ្ងៃហៅថា រដ្ឋពិហារ ប្រទេសឥណ្ឌា ។
សង្គាយនាទីពីរ
កាលវេលាកន្លងទៅបាន ១០០ ឆ្នាំ មានកើតការប្រព្រឹត្តិកន្លងពុទ្ធបញ្ញត្តិ ជាហេតុនាំឲ្យសៅហ្មងមណ្ឌលសង្ឃក្នុងសាសនា ។ ពួកវជ្ជីបុត្ត គឺភិក្ខុជាបព្វជិតកូនចៅអ្នកដែនវជ្ជី ប្រព្រឹត្តកន្លងសិក្ខាបទ ១០ ប្រការ លោកហៅថាវត្ថុ ១០ ប្រការ ។ នេះជាដើមហេតុ នាំឲ្យកើតមានការសង្គាយនា លើកទីពីរឡើង ។ ព្រះយសត្ថេរ (កាកណ្ឌបុត្ត) ប្រកាសការប្រព្រឹត្តកន្លងវិន័យនេះឲ្យព្រះសង្ឃជ្រាបទូទៅ ។
សង្គាយនានេះ ធ្វើឡើងនៅក្រោមអធិបតិភាពព្រះសព្វកាមិត្ថេរ ។ ព្រះរេវតត្ថេរ (សហជាតិ)ជាអ្នកសួរ ព្រះសព្វកាមិត្ថេរ ជាអ្នកឆ្លើយ ព្រះសង្គិតិកាចារ្យជាព្រះអរហន្ត សុទ្ធសឹងជាតិបិដកធរចំនួន ៧០០ អង្គ ធ្វើនៅវត្តវាលុការាម ក្រុងវេសាលី ដែនវជ្ជី ក្រោមព្រះរាជូបត្ថម្ភ ព្រះបាទ កាលាសោក ជាព្រះរាជានៅក្រុងបាដលិបុត្ត([2]) (បត្ន) ប្រទេសឥណ្ឌា ពុទ្ធសករាជកន្លងទៅបានចំនួន ១០០ ឆ្នាំមុនគ្រិស្តសករាជ ៣៧៧ ឆ្នាំ ។ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែល។ តាមប្រពៃណីតមកនិយាយថា សង្គាយនានេះឈ្មោះទុតិយសង្គាយនា ធ្វើអស់ថិរវេលា៨ខែទើបចប់ស្រេច ។
សង្គាយនាទីបី
កាលវេលាកន្លងទៅបានប្រមាណ ២១៨ ឆ្នាំក្រោយពុទ្ធបរិនិព្វាន មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមធម្មាសោករាជ ។ កាលនេះ មានការច្របូកច្របល់ឡើងក្នុងធម្មវិន័យព្រះពុទ្ធសាសនា ។ មានអត្ថបទខ្លះនិយាយថា ពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ចូលមកបួសបន្លំជាភិក្ខុ ក្នុងមណ្ឌលពុទ្ធសាសនា ដោយអាស្រ័យការបរិបូណ៌លាភសក្ការៈ ដែលកើតមានឡើងក្នុងរជ្ជកាលព្រះបាទធម្មាសោកមហារាជ ហើយពោលពាក្យអធម្មវាទីចំរូងចំរាស់ ធ្វើក្តីបរិសុទ្ធធម្មវិន័យឲ្យកើតទៅជាសទ្ធម្មបដិរូប (Mélanges)។ សេចក្តីខាងលើនេះមានសេចក្តីពិតច្រើនណាស់ព្រោះថា ហេតុការណ៍នេះ ជាបុព្វហេតុនាំឲ្យលទ្ធិសាសនាព្រាហ្មណ៍ក្លាយទៅជាលទ្ធិសាសនាហិណ្ឌូមួយត្រឡប់ទៀត ព្រមទាំងជាបុព្វហេតុឲ្យពុទ្ធសាសនាបែកទៅជានិកាយ ហើយសាបសូន្យចេញពីដែនដីឥណ្ឌា ។ ក្នុងកាលនោះឯង ពុទ្ធសាសនាបែកចេញទៅជានិកាយថេរវាទ ឬវិភជ្ជវាទ និងអាចរិយវាទ ឬមហាសាង្ឃិក តទៅ កើតប្រាកដជាពុទ្ធសាសនាលទ្ធិមហាយានមាននិកាយច្រើនរាប់មិនអស់ ។
សង្គាយនាគ្រានេះហៅ តតិយសង្គាយនា ទុកជាមហាសង្គាយនាដ៏ល្អណាស់ ព្រោះជាសង្គាយនាដើម្បីរក្សាសេចក្តីបរិសុទ្ធិធម្មវិន័យឲ្យគង់នៅ តាមដើម ។ ព្រះមហាមោគ្គលិបុត្តតិស្ស ដែលប្រោសព្រះបាទធម្មាសោកមហារាជឲ្យចូលកាន់សាសន៍ពុទ្ធរតន៍ ជាអធិបតីក្នុងការសង្គាយនា មានព្រះអរហន្តជាសង្គីតិកាចារ្យចំនួន ១០០០ អង្គ ចូលប្រជុំនៅក្នុងអសោការាម ក្រុងបាដលិបុត្រដែនមគធៈ ធ្វើអស់ថិរវេលា៩ខែទើបចប់ស្រេច ក្រោមព្រះរាជូបត្ថម្ភព្រះបាទធម្មាសោកមហារាជ ។ សង្គាយនានេះ ក្នុងកាលប្រវត្តិខ្លះមិនឃើញប្រាប់កាលបរិច្ឆេទទេ([3]) ប្រាប់តែកាលបរិច្ឆេទព្រះបាទធម្មាសោកឡើងសោយរាជ្យ ព្រះសង្ឃនៅចងចាំព្រះពុទ្ធវចនៈដោយមុខបាឋដដែលទៀត ។ ក្នុងសង្គាយនាទីបីនេះ ទើបមានការបញ្ចូលសមណទូតទៅប្រកាសពុទ្ធសាសនាឲ្យផុតចេញពីព្រំប្រទល់ប្រទេសឥណ្ឌា ។
នៅជម្ពូទ្វីប ប្រទេសឥណ្ឌាមានសង្គាយនាទីបួនមួយទៀត([4]) ធ្វើនៅដែនកស្មីរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទកនិស្កៈ ។
សង្គាយនាទីបួន
សង្គាយនាទីបីធ្វើស្រេចហើយ សង្ឃសុំនិមន្តព្រះមហិន្ទត្ថេរជាព្រះរាជបុត្រព្រះបាទធម្មាសោក ជាសមណទូតទៅប្រកាសពុទ្ធសាសនានៅលង្កាទ្វីប ។ និមន្តទៅដល់ ព្រះមហិន្ទត្ថេរបានប្រោសព្រះបាទទេវានម្បិយតិស្ស ជាព្រះមហាក្សត្រកោះលង្កា ព្រមទាំងប្រជាជននៅកោះឲ្យចូលកាន់សាសន៍ពុទ្ធរ័តន ។
ដើម្បីប្រតិស្ឋានពុទ្ធសាសនា ព្រះបាទទេវានម្បិយតិស្សក្រាបបង្គំទូលព្រះមហិន្ទត្ថេរ សូមធ្វើសង្គាយនាធម្មវិន័យ ។ សង្គាយនានេះមិនមានហេតុជាក្តីសៅហ្មងកើតឡើងក្នុងព្រះពុទ្ធសាសនាទេ ធ្វើដើម្បីប្រតិស្ឋានពុទ្ធសាសនានៅកោះលង្កា ។ មុនធ្វើការសង្គាយនា ព្រះបាទទេវានម្បិយតិស្សបញ្ជូនទូតឲ្យចូលទៅក្រាបបង្គំគាល់ព្រះបាទធម្មាសោកមហារាជទៅជម្ពូទ្វីប(ប្រទេសឥណ្ឌា) សូមនិមន្តព្រះនាងសង្ឃមិត្តាថេរី ជាព្រះរាជបុត្រីព្រះអង្គ ព្រមទាំងសាខាព្រះមហាពោធិព្រឹក្សទៅកាន់កោះលង្កាផង ត្បិតព្រះនាងអនុឡាទេវីជាព្រះអនុជថ្លៃសព្វព្រះទ័យបព្វជាជាភិក្ខុនី ។ កាលបើព្រះនាងសង្ឃមិត្តាថេរីនិមន្តដល់កោះលង្កាព្រមទាំងព្រះមហាពោធិព្រឹក្សហើយ សង្គាយនានេះក៏ចាប់ផ្តើមធ្វើឡើង ។
កាលនោះ ព្រះសង្ឃលង្កាបានសិក្សាព្រះពុទ្ធវចនៈចេះចាំស្ទាត់ច្រើនអង្គបានចូលរួមធ្វើសង្គីតិកាចារ្យ នៅវត្តថូបារាមក្នុងក្រុងអនុរាធបុរៈ ធ្វើអស់ថិរវេលាចំនួន១០ខែទើបចប់ស្រេច ក្នុងពុទ្ធសករាជ២៣៦(មុនគ្រិស្តសករាជ២៤១ឆ្នាំ) សង្គាយនានេះទុកជាចតុត្ថសង្គាយនា។សង្គាយនារាប់ពីទីបួននេះតទៅនៅប្រទេសឥណ្ឌា មិនមានកាលប្រវត្តិត្រាទុកមកទេ មានតែនៅក្នងកាលប្រវត្តិកោះលង្កា គឺគម្ពីរមហាវង្សនិងទីបវង្ស ។
សង្គាយនាទីប្រាំ
ក្នុងកាលប្រវត្តិនៅកោះលង្កា មានសេចក្តីថា ព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រកោះលង្កា ទ្រង់កសាងវត្តមួយនៅក្នុងក្រុងអនុរាធបុរៈ ហើយឲ្យឈ្មោះថា“អភយគិរិវិហារ” ប្រគេនមហាថេរព្រះនាមតិស្ស([5]) ។ ព្រះមហាថេរអង្គនេះ កាន់តាមលទ្ធិវជ្ជីបុត្តភិក្ខុផ្ទុយពីធម្មវិន័យ ជាហេតុនាំឲ្យមានការទំនាស់ដល់ព្រះសង្ឃនៅវត្តមហាវិហារ ។ ការមិនចុះសម្រុងគ្នានេះហើយដែលជាហេតុនាំឲ្យកើតសង្គាយនាទីប្រាំឡើង ជាការសង្គាយនាសំខាន់ នាំឲ្យចារឹកព្រះពុទ្ធវចនៈឡើងកាន់ស្លឹករឹត ជាលាយលក្ខណ៍អក្សរមុនដំបូងបង្អស់ក្នុងប្រវត្តិពុទ្ធសាសនា ។
សង្គាយនានេះ ទុកជាបញ្ចមសង្គាយនា សង្គាយនាចារឹកពុទ្ធវចនៈជាលាយលក្ខណ៍អក្សរនៅក្នុងវត្តមហាវិហារ ព្រះពុទ្ធត្ថេរជាប្រធាន ជាអ្នកសួរ ព្រះតិស្សត្ថេរជាអ្នកឆ្លើយ ក្រោមព្រះរាជូបត្ថម្ភព្រះបាទវដ្តគាមិនីអភ័យ ព្រះមហាក្សត្រកោះលង្កា ធ្វើអស់ថិរវេលាមួយឆ្នាំចប់ស្រេច ក្នុងពុទ្ធសករាជ ៥២០ (មុនគ្រិស្តសករាជ២៤ឆ្នាំ) ។
ចំណេរកាលតមក មានការសង្គាយនារាយរងបន្តមកទៀត នៅកោះលង្កា នៅប្រទេសភូមា នៅប្រទេសសៀម ។ នៅប្រទេសភូមា មានការសង្គាយនាហើយចារឹកព្រះពុទ្ធវចនៈជាលាយលក្ខណ៍អក្សរដាក់លើផែនថ្មកែវច្រើនរយផ្ទាំងនៅក្រុងមណ្ឌលេ នៅក្រុងប៉េគូ (ហង្សាវតី) នៅថាទង “ស្រុកមាស”([6]) ។
សង្គាយនាខ្មែរ
នៅប្រទេសកម្ពុជាយើង តាំងពីព្រេងនាយដែលមានពុទ្ធសាសនាមកប្រតិស្ឋាននៅលើទឹកដីយើង មិនមានប្រវត្តិស្តីទុកថា បានធ្វើសង្គាយនាព្រះត្រៃបិដកទេ ។ ក្នុងរាជ្យព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សព្រះបរមខត្តិយកោដ្ឋ ទើបមានការសង្គាយនាព្រះត្រៃបិដកជាពុទ្ធវចនៈនេះឡើងដំបូង ។ ការសង្គាយនាគ្រានេះ ស៊ីវេលាបីរាជ្យ គឺរាជ្យព្រះបាទសម្តេចព្រះស៊ីវត្ថិមុនីវង្ស រាជ្យព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន និងរាជ្យព្រះបាទសម្តេច ព្រះនរោត្តមសុរាម្រឹត គឺតាំងពីពុទ្ធសករាជ ២៤៧៣ (គ.ស ១៩២៩) ដល់ពុទ្ធសករាជ ២៥១៣ (១៩៦៩) ស៊ីវេលាអស់ ៤០ ឆ្នាំ គត់ ។ សង្គាយនានៅប្រទេសកម្ពុជានេះ លោកទុកជាឆដ្ឋសង្គាយនា ឬជាឧត្តមសង្គាយនា “សង្គាយនាដ៏ឧត្តម” ព្រោះមានក្តីពិសេសមួយ ដែលមិនដែលកើតមាននៅក្នុងប្រវត្តិពុទ្ធសាសនា គឺការប្រែព្រះពុទ្ធវចនៈជាភាសាបាលី ដែលមានរាប់ពាន់ឆ្នាំមកហើយទៅជាភាសាជាតិខ្មែរ គឺទំព័រម្ខាងជាបាលី ម្ខាងទៀតជាខ្មែរ ។ នេះជាការពិសេសលើសសង្គាយនាទាំងពួងដែលមានមកហើយ ។ ប្រទេសកាន់ពុទ្ធសាសនាក្តី មិនកាន់ព្រះពុទ្ធសាសនាក្តី កាលបើបានដឹងកិច្ចការដ៏ពិសេសនេះហើយ តែងតែកោតស្ងើចក្រៃលែង ។
ខ្លឹមព្រះធម៌
ការសង្គាយនាជាភាសាបាលីដោយមុខបាឋក្តី ចារឹកជាលាយលក្ខណ៍អក្សរក្តី ប្រែជាភាសាជាតិក្តី សុទ្ធតែជការប្រសើរបំផុត ឈ្មោះថា ការរក្សាព្រះពុទ្ធវចនៈទុកដើម្បីឲ្យគង់នៅបរិសុទ្ធដដែល ឈ្មោះថា ញ៉ាំងពុទ្ធសាសនាឲ្យឋិតថេរចីរកាលអង្វែងតទៅ ឈ្មោះថា សាងព្រះសម្ពុទ្ធគ្រប់កាលទាំងពួង បើព្រះពុទ្ធវចននេះ គង់វង្សនៅដរាបណា ឈ្មោះថាព្រះសម្ពុទ្ធគង់ធរមាននៅដរាបនោះ សមដូចពុទ្ធភាសិតថាៈ
វក្កលិ ! អ្នកណាឃើញធម៌តថាគត អ្នកនោះឈ្មោះថា ឃើញរូបតថាគត អ្នកណាឃើញរូបតថាគត អ្នកនោះឈ្មោះថា ឃើញធម៌តថាគតដែរ ។
ការបានធ្វើសង្គាយនាព្រះពុទ្ធវចនៈតាំងពីដើមទី ជាការប្រសើរបំផុត ។ ការងារប្រសើរបែបនេះ មិនមានក្នុងពាហិរសាសនាទេ ។ ពុទ្ធសាសនិកជនសប្បាយចិត្តណាស់ កាលបើបានឃើញសាសនារបស់ខ្លួនមានការងារប្រសើរ សប្បាយចិត្តណាស់ កាលបើបានឃើញថា ព្រះសម្ពុទ្ធជាបរមគ្រូរបស់ខ្លួននៅជាមួយខ្លួនគ្រប់កាលវេលា និងបានដឹកដៃនាំខ្លួនដែលខ្វាក់ឲ្យដើរត្រង់តាមមាគ៌ាប្រសើរទៅរកក្តីសុខពិត ដោះស្រាយប្រស្នាជីវិតរបស់ខ្លួនឲ្យដល់អវសាន មិនមានភពថ្មីតទៅទៀត សមដូចពុទ្ធភាសិតថាៈ « អានន្ទ អ្នកណាមួយ ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ប្រតិបត្តិធម៌ត្រឹមត្រូវតាមធម៌ ប្រតិបត្តិដោយភក្តីភាព ប្រតិបត្តិតាមគន្លងធម៌ អ្នកនោះឈ្មោះថា បូជាតថាគត ធ្វើសក្ការៈ គោរពរាប់អានដោយការបូជាដ៏ប្រសើរបំផុត » ។
សេចក្តីក្នុងបច្ឆិមពុទ្ធវចនៈនេះ ប្រែថា “បើអ្នកណាមួយប្រតិបត្តិតាមពុទ្ធវចនៈដោយត្រឹមត្រូវ អ្នកនោះនឹងបានឃើញធម៌(លុះនិព្វាន)ឥតសង្ស័យឡើយ” ព្រោះថា អត្តាធីនភាព(Emancipation) មនុស្សលោកឋិតនៅក្នុងអភិសម័យ (Réalisation) ។ ចំណុចនេះ សំខាន់បំផុត ពាហិរសាសនាធ្វើឲ្យសម្រេចដូចពុំបានឡើយ ។
ព្រះត្រៃបិដកជាពុទ្ធវចនៈនេះ អ្នកប្រាជ្ញក្នុងបច្ចុប្បន្នកាល កោតស្ងើចក្រៃលែង កោតស្ងើចថា ពុទ្ធវចនៈនេះប្រសើរបំផុត បើជាសីលធម៌ ជាសីលធម៌ដ៏លើស, បើជាវិទ្យាសាស្ត្រ ជាវិទ្យាសាស្ត្រដ៏លើស, បើជាទស្សនវិជ្ជា ជាទស្សនវិជ្ជាដ៏លើស, បើជាសាសនា ជាសាសនាដ៏លើស ។ ទស្សនវិទូ អ្នកវិទ្យាសាស្រ្ត អ្នកសីលធម៌ ដែលបានសិក្សាព្រះពុទ្ធវចនៈនេះហើយពោលថា “ការរកឃើញរបស់យើងសព្វថ្ងៃនេះ ព្រះសម្ពុទ្ធរកឃើញរួចហើយ ប្រមាណជា២៥១៣ឆ្នាំ មុនយើងទៅទៀត” ។
អ្នកប្រាជ្ញស្រាវជ្រាវបុរាណវត្ថុនៅប្រទេសឥណ្ឌា ដែលបានធ្វើការគាស់កកាយពុទ្ធស្ថាន មានសំវេជនីយដ្ឋានជាដើម ពោលថា “ទីឋានទាំងនេះ បើជាទីឋានមនុស្សសាមញ្ញដូចយើងគ្រប់គ្នានុ៎ះ មិនមានប្រយោជន៍អ្វីនឹងមកធ្វើការគាស់កកាយរក អស់ប្រាក់កាស អស់កម្លាំងទេ ព្រោះទីឋានទាំងនេះ សព្វថ្ងៃ ទៅជាទីឋានគួរឲ្យកើតសង្វេគបំផុត កាលដើមធ្លាប់រុងរឿង ឥឡូវទៅជាទីរហោឋាន គេបោះបង់ចោល ។ តែការនេះ មិនមែនដូច្នោះឡើយ ” ព្រះសម្ពុទ្ធនេះ ជាមនុស្សប្លែកណាស់ ជាអច្ឆរិយបុគ្គល មិនមានពីរក្នុងលោកនេះទេ មើលពុទ្ធវចនៈដោយហ្មត់ចត់ ឃើញថា មិនមានលោកណា ដែលចេះនិយាយពិតប្រាកដដូចព្រះអង្គ (Objectivisme) ។ ពុទ្ធវចនៈ “ជាមេសីលធម៌ ជាមេវិទ្យាសាស្ត្រ ជាមេទស្សនវិជ្ជា ជាមេសេដ្ឋកិច្ច ។ល។ សម្រាប់មនុស្សលោក ” ។ ការប្រើកម្លាំងទ្រព្យ កម្លាំងកាយ ក្នុងការរាវរកពុទ្ធស្ថាននេះ ជាការចំណេញ មានប្រយោជន៍ឥតគណនា ឈ្មោះថា “ធ្វើអង្គព្រះសម្ពុទ្ធឲ្យគង់ធរមានឡើងវិញ” ។
ក្នុងពិធីបុណ្យសម្ពោធឆ្លងពុទ្ធសាសនា ២៥០០ នៅប្រទេសឥណ្ឌា លោកបណ្ឌិតនេរុ បានចំណាយថវិកាជាតិ រៀបចំពុទ្ធស្ថានទាំងឡាយឲ្យបានជាទីរមណីយដ្ឋានឡើងវិញ ។ ប្រជាជនហិណ្ឌូ បានស្តីបន្ទោសលោកយ៉ាងសន្ធឹកបន្ទោសថា “ម្តេចឡើយ ក៏ចំណាយថវិកាជាតិជារបស់ហិណ្ឌូ ទៅតុបតែងពុទ្ធស្ថានដែលមិនមែនជាហិណ្ឌូទៅវិញ ” ។
លោកបណ្ឌិតនេរុ កាលនោះ លោកឆ្លើយតបខ្លីថា “ចុះព្រះពុទ្ធ ជាកូនចៅអ្នកណា? ជាជនជាតិអ្វី? សព្វថ្ងៃក្នុងពិភពលោកទាំងមូលនេះ លទ្ធិហិណ្ឌូ (Hindouisme) របស់អ្នក ក្រៅពីប្រជាជនហិណ្ឌូ តើមាននរណាទទួលស្គាល់ដែរ ឬទេ? ឯព្រះពុទ្ធ មានគេទទួលស្គាល់ពេញសកលលោក ។ ការចំណាយថិវការជាតិ ដើម្បីព្រះពុទ្ធជាការចំណាយដ៏ប្រសើរ ជាការបូជាដ៏ប្រសើរបំផុត គួរអស្ចារ្យប្លែកណាស់ ! អង្គព្រះសម្ពុទ្ធជាមនុស្សដូចយើងគ្រប់គ្នា តែទ្រង់ជាសពេជ៌្ញ ត្រាស់ទេសនាត្រឹមត្រូវ ពុទ្ធវចនៈទាំងអស់ជាសច្ចធម៌ ។ ទឹកដីលោកយើងនេះ កើតមានឡើងរាប់ហ្មឹនឆ្នាំកន្លងទៅហើយ តើមានមនុស្សលោកប៉ុន្មាន ដែលចេះនិយាយត្រូវប្រាកដដូចអង្គព្រះសម្ពុទ្ធ ក្នុងប្រវត្តិសាស្ត្រលោកយើងនេះ? ។ សំនួរនេះ មិនបានទទួលចម្លើយល្អទេ ។ ចំណុចនេះ មុខគួរឲ្យកោតស្ងើចក្រៃលៃងចំពោះព្រះពុទ្ធវចនៈដែលជនជាតិខ្មែរយើងគ្រប់គ្នាស្គាល់ថា “ព្រះត្រៃបិដក” នេះ ។ អ្នកប្រាជ្ញច្រើននាក់បានសិក្សាពុទ្ធវចនៈ សិក្សាដោយហ្មត់ចត់ អ្នកប្រាជ្ញខ្លះ ពោលថា “តាមពុទ្ធវចនៈ (Pensée Bouddhique)” នេះ ព្រះពុទ្ធមិនមែនជា “អ្នកប្រាជ្ញកណ្តាលហ្វូងមនុស្សល្ងង់ទេ ទ្រង់ជាអ្នកប្រាជ្ញកណ្តាលហ្វូងអ្នកប្រាជ្ញខ្ពស់ទាំងឡាយ” សម័យឧបនិស័ទ ខាងដើមសម័យពុទ្ធកាល មានអ្នកប្រាជ្ញច្រើននាក់ណាស់ (សុទ្ធសឹងជាអ្នកគិតប្រសើរ = Grands Penseurs) ។
ក្នុងប្រវត្តិសាស្ត្រលោកនេះ លទ្ធិសាសនាទាំងអស់ សុទ្ធតែជាពាហិរសាសនា (Religions) ។ វចនៈគឺពាក្យរបស់មេសាសនាទាំងនោះគឺ មេគណាចារ្យ ព្រាហ្មណ៍ គ្រិស្ត មោហម័ត ឡៅត្សឹ ខុងត្សឹ សោរោអាស្ត្រ ទាំងអស់នេះ សុទ្ធតែជាវាទៈ (Doctrine), ជាទិដ្ឋិ (Dogme), ជាអន្តរវាទ (Doctrine ésotérique), ជាពាហិរវាទ (Doctrine exotérique), ទីបំផុតជាអាចរិយមុដ្ឋិ “កណ្តាប់ដៃអាចារ្យ = អាទេព (Dieu) ពោលគឺស្រេចហើយតែមេសាសនាថា ” ។
ធម្មវិន័យព្រះសម្ពុទ្ធប្រកបដោយហេតុផល មិនមានក្នុង មិនមានក្រៅទេ ក្នុងមហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ត្រាស់ទុកថាៈ “អានន្ទ ! ធម្មវិន័យតថាគតសំដែងហើយ មិនមានក្នុង មិនមានក្រៅទែ = ទេសិតោ អានន្ទ មយា ធម្មោ អនន្តរំ អពាហិរំ ” ។ ពុទ្ធវចនៈបញ្ជាក់ច្បាស់ថា “ធម៌ព្រះអង្គ មិនមែនជាអន្តរវាទ (Doctrine ésotérique) ទេ, មិនមែនជា ពាហិរវាទ (Doctrine exotérique)ទេ។ ទីបំផុត ធម៌អង្គព្រះសម្ពុទ្ធមិនមែនជា អាចរិយមុដ្ឋិ = កណ្តាប់ដៃមេសាសនា (Dieu) ទេ។ ក្នុងប្រវត្តិសាសនាសាកលលោកមិនដែលមានមេសាសនាណាអាចពោលដូចអង្គព្រះសម្ពុទ្ធដូច្នេះបានឡើយ ។
ដើម្បីបញ្ចប់ សូមលើកយកសំដីលោក រិស ដេវិត (Rhys Dawids) មកពោល លោកនេះបានសិក្សាហើយបានបង្កើតសមាគមមួយឈ្មោះ “ បាលីតិក្សសូសៃយេទី (Pali Text Society) ” នៅក្រុងឡុង បានបោះពុម្ពព្រះត្រៃបិដកជាពុទ្ធវចនៈផ្សាយទូទៅក្នុងសកលលោក ។ អ្នកប្រាជ្ញទូទៅស្គាល់សមាគមនេះ ។ លោកបញ្ចេញយោបល់របស់លោកចំពោះពុទ្ធវចនៈនេះថាៈ “ ពាក្យសំដីមេសាសនាទាំងអស់ ទាំងតូច ទាំងធំ មិនមានមេសាសនាណាម្នាក់អាចប្រមូលគោលធម្មបដិបត្តិ ដើម្បីកសាងមនុស្សលោកឲ្យប្រសើរស្មើដោយអដ្ឋង្គិកមគ្គរបស់ព្រះសម្ពុទ្ធបានឡើយ ។
ព្រះសម្ពុទ្ធចេះប្រមូលគោលប្រតិបត្តិសម្រាប់ទូន្មានមនុស្សយ៉ាងខ្លីត្រឹមតែ៨ ម៉ាត់ ។ ធម៌នេះ បើមនុស្សបានយកមកប្រតិបត្តិហ្មត់ចត់ (ធម្មានុធម្មបដិបត្តិ, អនុធម្មចារ) មនុស្សនឹងបានសម្រេចផលសមតាមប្រាថ្នា ឥតសង្ស័យឡើយ ។ ខ្លួនខ្ញុំដែលបានឃើញធម្មវិន័យប្រសើររបស់ ព្រះអង្គយ៉ាងនេះហើយ ខ្ញុំហ៊ានប្រកាសខ្លួនខ្ញុំនៅកណ្តាលប្រជាជនអង់ឡេសថាៈ «ខ្ញុំជាពុទ្ធសាសនិក» ពេញទ្រពង់មាត់ឥតកោតញញើតឡើយ ។
ដូច្នេះ ព្រះត្រៃបិដកជាពុទ្ធវចនៈ មានតម្លៃផុតគណនានឹងត្រារាប់បាន សម្រាប់កសាងមនុស្សលោក ឲ្យមានគុណសម្បត្តិខ្ពង់ខ្ពស់ មានអរិយធម៌ខ្ពង់ខ្ពស់ ។ ប្រស្នាទុក្ខដែលមនុស្សលោកខំដោះស្រាយយូរអង្វែងហើយមិនទាន់បានសម្រេចផលនោះ បានសម្រេចដោយពុទ្ធវចនៈនេះឯង ។ ពុទ្ធវចនៈជាមធ្យោបាយប្រសើរវិសេស ឬជាច្រកចេញឲ្យផុតពីទុក្ខមិនមានសេសសល់ឡើយ ។
វិទ្យាសាស្ត្រប្រសើរណាស់ដែរ ដើរផ្លូវស្របតាមពុទ្ធសាសនា តែជាផ្លូវវែង (បបញ្ចធម៌) មិនមានទីបំផុត ជាដំណើរលោកិយវិស័យ ។ សព្វថ្ងៃមនុស្សលោកពេញចិត្តចំពោះវិទ្យាសាស្ត្រ តែវិជ្ជានេះ ដោះស្រាយទុក្ខមិនអស់ជើងទេ ។ ប្រស្នាសុខពីរប្រការគឺ អាមិសសុខ និងនិរាមិសសុខ វិទ្យាសាស្ត្រដោះស្រាយទុក្ខបានខ្លះ ចំពោះតែអាមិសសុខ ឯពុទ្ធសាសនាដោះស្រាយទុក្ខបានអស់ជើង គឺបានសុខទាំងពីរប្រការខាងលើនេះឯង ។
ផ្លូវលោក ផ្លូវធម៌ មនុស្សលោកបានត្រាយផ្លូវទុកមកស្រេចហើយ តែការដោះស្រាយនូវប្រស្នាទុក្ខស្រេចហើយតែមនុស្សម្នាក់ៗដើរទេ ។ មាគ៌ាត្រង់ទៅដល់គោលបំណងមានគ្រប់ តែបើមនុស្សមិនដើរតាម ផ្លូវក៏ទុកជាឥតប្រយោជន៍ ទឹកសំរាប់លាងគ្រឿងប្រលាក់ (បាប) ឲ្យស្អាតមាន តែបើគេមិនត្រូវការទឹកលាង នឹងថា ទោសទឹកក៏ឥតអង្គឺមានដែរ ។ ដាវមុត តែបើមុតនៅតែក្នុងស្រោម ក៏មិនមានប្រយោជន៍អ្វីដែរ ។ ព្រះត្រៃបិដកជាពុទ្ធវចនៈ ជាព្រះពុទ្ធមួយព្រះអង្គដែលគង់ធរមាននៅ តែបើមិនមានអ្នកដើរតាម ព្រះពុទ្ធគង់នៅដោយឡែក មនុស្ស សត្វ ទេពតា មារ ព្រហ្ម អង្គុយនៅដោយឡែក ។
ប្រមូលចងក្រងដោយគណៈកម្មាធិការជាតិនៃខេមរយានកម្ម
រៀបរៀងដោយ ព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៨ គ.ស ១៩៩៥
_________________________
([1]) ក្នុងពុទ្ធសាសនា គេរាប់យកថ្ងៃទីមួយ ក្រោយពុទ្ធនិព្វានជាថ្ងៃផ្តើមពុទ្ធសករាជ ។ ក្នុងលទ្ធិសាសនាគ្រិស្ត គេបានយកថ្ងៃកំណើតព្រះយេស៊ូ ជាថ្ងៃផ្តើមគ្រិស្តសករាជ ។ លទ្ធិសាសនាឥស្លាម គេរាប់យកថ្ងៃព្រះមោហាម៉ាត់ចូលទៅកាន់ក្រុងយ៉ាត្រិបគឺ ម៉េឌីន (Medina=ក្រុងមុនី) ជាសករាជ ។
([2]) កាលនោះ ដែនវជ្ជីធ្លាក់ទៅក្រោមអំណាចដែនមគធ ។
([3]) កាលប្រវត្តិខ្លះថា ក្នុងពុទ្ធសករាជ២៣៦ ។
([4]) ពុទ្ធសាសនាប្រទេសដទៃទៀត ពុំរាប់សង្គាយនានេះថា ជាសង្គាយនាទី៤ទេ ។
([5]) ព្រះមហាថេរតិស្សអង្គនេះ មាននាមបញ្ញត្តិមួយទៀតថា ធម្មរុចិយៈ ជាអ្នកតែងគម្ពីរមួយឈ្មោះថាវិមគ្គិមគ្គ ជាគម្ពីរប្រណាំងនឹងគម្ពីរវិសុទ្ធិមគ្គ ជាស្នាដៃព្រះពុទ្ធឃោសាចារ្យ ព្រឹត្តការណ៍បែបនេះ កើតមាននៅឧបទ្វីបអាស៊ីភាគអគ្នេយ៍នេះដែរ គឺគម្ពីរសារត្ថសង្គហៈ ជាស្នាដៃព្រះនន្ទាចារ្យ ប្រណាំងនឹងគម្ពីរទីបនីអដ្ឋកថាមង្គលសូត្រ ជាស្នាដៃរព្រះសុមង្គលាចារ្យ ។
([6]) ប្រពៃណីជនជាតិមនថា ទីនេះហើយជា សុវណ្ណភូមិ ។
(ប្រភពដកស្រង់)
ដោយ៥០០០ឆ្នាំ