អភិធម្មបិដក ប្រមូលចងក្រងពុទ្ធវចនៈក្រុមអភិធម្ម ពោលគឺ មូលដ្ឋានគ្រិះនៃធម៌ និង សេចក្តីអធិប្បាយដែលជាមូលវិជ្ជា ដែលមិនជាប់ពាក់ព័ន្ធនឹងបុគ្គល ឬ ហេតុការណ៍ផ្សេងៗឡើយ។ គម្ពីរអភិធម្ម ត្រូវបានបែងចែកចេញជា ៧ គម្ពីរ។ វិធីចងចាំសៀវភៅទាំងនោះ គឺទន្ទេញអក្សរកាត់តំណាងឈ្មោះគម្ពីរ ពោលគឺ សំ វិ ធា បុ ក យ ប។
- សង្គណី ឬ ធម្មសង្គណី (Dhammasangani, Enumeration of Factors) ៖ ប្រមូលខនៃធម៌ជាក្រុុមៗ រួចហើយធ្វើការអធិប្បាយខនីមួយៗ។
- វិភង្គ (Vibhanga, Analysis) ៖ ជ្រើសយកកងធម៌សំខាន់ៗធ្វើជាប្រធានរឿង រួចហើយបែងចែកចេញជាសេចក្តីអធិប្បាយចង្អុលបង្ហាញយ៉ាងលំអិត។
- ធាតុកថា (Dhatukatha, Discussion of Elements) ៖ សង្គ្រោះខនៃធម៌ផ្សេងៗចូលទៅក្នុងខន្ធ អាយតនៈ និង ធាតុ។
- បុគ្គលបញ្ញតិ (Puggalapannatti, Descriptions of Individuals) ៖ បញ្ញតិអត្ថន័យរបស់បុគ្គលប្រភេទផ្សេងៗ តាមគុណធម៌ដែលមាននៅក្នុងបុគ្គលម្នាក់ៗ។
- កថាវត្ថុ (Kathavatthu, Points of Controversy) ៖ ថ្លែង និង វិនិច្ឆ័យទស្សនៈរបស់និកាយផ្សេងៗ នៅសម័យសង្គាយនាលើកទី ៣។
- យមក (Yamaka, The Pairs) ៖ លើកយកមេកងធម៌មកវិនិច្ឆ័យដោយវិធីចោទឆ្លើយ ដោយការតាំងសំណួរជាគូៗ ។
- បដ្ឋាន ឬ មហាបករណ (Patthana, Foundational Conditions, Relations) ៖ អធិប្បាយបច្ច័យ ២៤ សំដែងអំពីសម្ព័ន្ធនៃធម៌ទាំងឡាយដោយពិស្តារ។