Skip to main content

Posts

People Love Food

 People Love Food at US Falafel Shop that Helps Refugees Customers at a Washington DC falafel shop are praising the tasty food as well as the owner’s efforts to help refugees. Falafel Inc. is located in the Georgetown area, one of the city’s most expensive places to eat and live. Many people cannot believe they can buy a falafel sandwich at the shop for $3.00. The shop opened just two months ago. It stays very busy, especially around midday when workers in the area are buying lunch. But the shop is different from most others. The owner, Ahmad Ashkar, gives some of the money he earns to the United Nations World Food Program (WFP). For every $10 Falafel Inc. makes, he donates about 50 cents to the U.N. agency. This is enough to feed one refugee for a day. Ashkar told VOA that while there are many ways to help refugees, he found a way that works well with his business. “We chose falafel for two reasons. One, because falafel stands are prevalent around refugee camps around the world, i...

តិរ្ថិយសាវ័ក

រឿង តិរ្ថិយសាវ័ក   ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង។ សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា។ ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួកគេប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា៖ ឣវជ្ជេ វជ្ជមតិនោ វជ្ជេ ឣវជ្ជទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។ វជ្ជញ្ច វជ្ជតោ ញត្វា ឣវជ្ជញ្ច ឣវជ្ជតោ សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលមិនមានទោស ថា ជាហេតុ...

ពួកនិគ្រន្ថ

រឿង ពួកនិគ្រន្ថ  ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកនិគ្រន្ថ ក្រៅសាសនា។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ សន្ទនាគ្នាថា “ពួកនិគ្រន្ថ មានសេចក្តីខ្មាស់ឣៀន ជាងពួកឣចេលកៈទាំងឡាយ”។ ពួកនិគ្រន្ថ បានឮហើយ ទើបនិយាយទៅរកភិក្ខុទាំងនោះ យ៉ាងយូរ។ ពួកភិក្ខុទាំងឡាយ បានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា។ ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា៖ ឣលជ្ជិតាយេ លជ្ជន្តិ លជ្ជិតាយេ ន លជ្ជរេ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។  ឣភយេ ភយទស្សិនោ ភយេ ច ឣភយទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។' សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស់ ក្នុងហេតុដែលគេមិនត្រូវខ្មាស់ រមែងមិនខ្មាស់ ក្នុងហេតុដែលគេត្រូវខ្មាស់ សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថា ជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញ ក្នុងហេតុដែលគេត្រូវខ្លាច ថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ។

ស្រីឣ្នកច្រណែន

រឿង ស្រីឣ្នកច្រណែន  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (‘ប្រពន្ធចុង)’ បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា។ ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖ ឣកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ។ ឣំពើឣាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា’) ឣំពើ ឣាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើឣំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ ឣំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជ...

Bhikhu who is difficult to be disciplined

រឿង ទុព្វចភិក្ខុ  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូចម្តេច?”។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា៖ កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ។ យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ។ កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ សិថិលោ ហិ បរិព្វាជោ ភិយ្យោ ឣាកិរតេ រជំ។ ស្បូងភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃឯង យ៉ាងណាមិញ, ភាពជាសមណៈ ដែលបព្វជិត កាន់មិនបានស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។ កម្មឯណាមួយ ដែលធូរថយក្តី វ័តឯណាមួយ ដែលសៅហ្មងក្តី ព្រហ្មចរិយធម៌ ដែលបុគ្គលរឮក ដោយសេចក្តីរង្កៀសក្តី កម្ម ទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ។ បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែ...

Showing of Microsoft Word in short 2017 07 10

via IFTTT

វគ្គុមុទាតីរិយភិក្ខុ

រឿង វគ្គុមុទាតីរិយភិក្ខុ  ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស។ គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា៖ សេយ្យោ ឣយោគុឡោ ភុត្តោ តត្តោ ឣគ្គិសិខូបមោ យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ ឣសញ្ញតោ។ បព្វជិត ឣ្នកទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងតែក្តៅ មានពណ៌ដូចឣណ្តាតភ្លើង ប្រសើរជាង បព្វជិត ឣ្នកទ្រុស្តសីល មិនសង្រួម បរិភោគដុំបាយឣ្នកដែន នឹងប្រសើរដូចម្តេចបាន។