Skip to main content

គាថាធម្មបទ៖ ព្រាហ្មណវគ្គ

២៦. ព្រាហ្មណវគ្គ

៣៨៣.            ឆិន្ទ សោតំ បរក្កម្ម,                   កាមេ បនុទ ព្រាហ្មណ;
សង្ខារានំ ខយំ ញត្វា,               អកតញ្ញូសិ ព្រាហ្មណ។
ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាល​ព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា​ជាអ្នក​ដឹង​ព្រះ​និព្វានដែលបច្ច័យតាក់តែងមិនបាន។

៣៨៤.             យទា ទ្វយេសុ ធម្មេសុ,             បារគូ ហោតិ ព្រាហ្មណោ;
អថស្ស សព្វេសំយោគា,           អត្ថំ គច្ឆន្តិ ជានតោ។
កាលណាព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការគឺ សមថធម៌និងវិបស្សនាធម៌ ក្នុងកាល​ណោះ កិលេសគ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍ អ្នកដឹងនោះ រមែងដល់​នូវ​ការ​តាំង​នៅមិនបាន។

៣៨៥.             យស្ស បារំ អបារំ វា,                 បារាបារំ ន វិជ្ជតិ;
វីតទ្ទរំ វិសំយុត្តំ,                         តមហំ ព្រូមិ ព្រាហ្មណំ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគត​ហៅ​បុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។

៣៨៦.             ឈាយិំ វិរជមាសីនំ,                  កតកិច្ចមនាសវំ;
ឧត្តមត្ថមនុប្បត្តំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកចំរើនឈាន មានធូលីគឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមាន​សោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ដោយលំដាប់​ហើយ​នោះ ថាជាព្រាហ្មណ៍។
៣៨៧.                        ទិវា តបតិ អាទិច្ចោ,                  រត្តិមាភាតិ ចន្ទិមា;
សន្នទ្ធោ ខត្តិយោ                   តបតិឈាយី តបតិ ព្រាហ្មណោ;
អថ សព្វមហោរត្តិំ ,                   ពុទ្ធោ តបតិ តេជសា។
ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿងក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយស​ហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធ​រមែង​រុងរឿង​ដោយតេជៈរហូតថ្ងៃនិងយប់ទាំងអស់។

៣៨៨.             ពាហិតបាបោតិ ព្រាហ្មណោសមចរិយា សមណោតិ វុច្ចតិ;
បព្វាជយមត្តនោ មលំ,              តស្មា បព្វជិតោតិ វុច្ចតិ។
អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថាព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះ​ការ​ប្រព្រឹត្តិរម្ងាប់ អ្នកដែលដេញមន្ទិលនៃខ្លួន ហេតុនោះទើបតថាគតហៅថាបព្វជិត។

៣៨៩.              ព្រាហ្មណស្ស បហរេយ្យ,     នាស្ស មុញ្ចេថ ព្រាហ្មណោ;
ធិ ព្រហ្មណស្ស ហន្តារំ,            តតោ ធិ យស្ស មុញ្ចតិ។
ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ព្រាហ្មណ៍មិនគប្បីចងពៀរចំពោះព្រាហ្មណ៍​នោះ តថាគតតិះដៀលព្រាហ្មណ៍ ដែលប្រហារព្រហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះ​ព្រាហ្មណ៍​នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅ ទៀត។

៣៩០.             ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោយទា និសេធោ មនសោ បិយេហិយតោ យតោ ហិំសមនោ និវត្តតិតតោ តតោ សម្មតិមេវ ទុក្ខំ។
ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរ បន្ដិច​បន្ដួច​ទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏​រម្ងាប់ទៅបាន។

៣៩១.
យស្ស កាយេន វាចាយ,          មនសា នត្ថិ ទុក្កដំ;
សំវុតំ តីហិ ឋានេហិ, តមហំ ព្រូមិ ព្រាហ្មណំ។
អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត​ របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គល ដែលបានសង្រួមដោយឋានទាំង៣នោះ ថាជាព្រាហ្មណ៍។

៣៩២.            យម្ហា ធម្មំ វិជានេយ្យ,               សម្មាសម្ពុទ្ធទេសិតំ;
សក្កច្ចំ តំ នមស្សេយ្យ,             អគ្គិហុត្តំវ ព្រាហ្មណោ។
បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការ​គ្រូ​នោះ ដោយគោរព ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដូច្នោះដែរ។

៣៩៣.            ន ជដាហិ ន គោត្តេនន ជច្ចា ហោតិ ព្រាហ្មណោ;
យម្ហិ សច្ចញ្ច ធម្មោ ចសោ សុចី សោ ច ព្រាហ្មណោ។
បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិ​ក៏មិន​មែន សច្ចះផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គល​នោះឈ្មោះថា ព្រាហ្មណ៍ផង។
៣៩៤.             កិន្ដេ តេ ជដាហិ ទុម្មេធ,                    កិន្ដេ តេ អជិនសាដិយា;
អព្ភន្តរន្ដេ គហនំ,                      ពាហិរំ បរិមជ្ជសិ។
នៃអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្ដានខាងក្នុងរបស់ខ្លួន សឹងសាំញ៉ាំដោយ​រាគា​ទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅទេ។

៣៩៥.             បំសុកូលធរំ ជន្តុំ,                     កិសន្ធមនិសន្ថតំ;
ឯកំ វនស្មិំ ឈាយន្តំ,               តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចំរើនឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍។

៣៩៦.              ចាហំ ព្រាហ្មណំ ព្រូមិ,          យោនិជំ មត្តិសម្ភវំ;
ភោវាទិ នាម សោ ហោតិ,         សចេ ហោតិ សកិញ្ចនោ;
អកិញ្ចនំ អនាទានំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍​ក៏ទេ បុគ្គលនោះគ្រាន់តែបាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿង កង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់អ្នកមិនមានសេចក្ដី​ប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍។

៣៩៧.            សព្វសំយោជនំ ឆេត្វា,              យោ វេ ន បរិតស្សតិ;
សង្គាតិគំ វិសំយុត្តំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មាន​កិលេស​ជាគ្រឿងចំពាក់ អ្នករួចស្រឡចាកកិលេសថាជាព្រាហ្មណ៍។

៣៩៨.             ឆេត្វា នទ្ធិំ វរត្តញ្ច,                     សន្ទានំ សហនុក្កមំ;
ឧក្ខិត្តបលិឃំ ពុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទឹក ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោល​ហើយ អ្នកត្រាស់ដឹងសច្ចៈ៤ នោះឯង ថាជាព្រាហ្មណ៍។

៣៩៩.             អក្កោសំ វធពន្ធញ្ច,                  អទុដ្ឋោ យោ តិតិក្ខតិ;
ខន្តីពលំ ពលានីកំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាមិនប្រទូស្ដ អត់សង្កក់ពាក្យជេរផង ការបៀតបៀននិងការចងផងបាន ទើប​តថាគត​ហៅបុគ្គលដែលមានខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផង ថាជា ព្រាហ្មណ៍។

៤០០.             អក្កោធនំ វតវន្តំ,                      សីលវន្តំ អនុស្សទំ;
ទន្តំ អន្តិមសារីរំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមាន​តណ្ហាគ្រោះងប៉ោងចិត្ត​ មានឥន្ទ្រីយទូន្មានហើយ មានសរីរះឋិតនៅ ក្នុងទីបំផុតនោះ ថាជា​ព្រាហ្មណ៍។

៤០១.             វារិ បោក្ខរបត្តេវ,                       អារគ្គេរិវ សាសបោ;
យោ ន លិម្បតិ កាមេសុ,         តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាមានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់​ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះថាជាព្រាហ្មណ៍។

៤០២.             យោ ទុក្ខស្ស បជានាតិ,           ឥធេវ ខយមត្តនោ;
បន្នភារំ វិសំយុត្តំ,                      តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍។

៤០៣.             គម្ភីរបញ្ញំ មេធាវិំ,                      មគ្គាមគ្គស្ស កោវិទំ;
ឧត្តមត្ថមនុប្បត្តំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស អ្នកឈ្លាស ក្នុងផ្លូវនិងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍។

៤០៤.             អសំសដ្ឋំ គហដ្ឋេហិ,                 អនាគារេហិ ចូភយំ;
អនោកសារិមប្បិច្ឆំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក គឺគ្រហស្ថ១ បព្វជិត១ ជាអ្នក​ត្រាច់​ទៅដោយមិនមានសេចក្ដីអាល័យ មានសេចក្ដីប្រាថ្នាតិចនោះ ថាជា ព្រាហ្មណ៍។

៤០៥.             និធាយ ទណ្ឌំ ភូតេសុ,              តសេសុ ថាវរេសុ ច;
យោ ន ហន្តិ ន ឃាតេតិ,                    តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមាន​តក់​ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេអោយបៀតបៀន តថាគតហៅបុគ្គលនោះ ថា​ជា​ព្រាហ្មណ៍។

៤០៦.             អវិរុទ្ធំ វិរុទ្ធេសុ,                           អត្តទណ្ឌេសុ និព្វុតំ;
សាទានេសុ អនាទានំ,             តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះ​ពួកជន​ដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្ដីប្រកាន់ ចំពោះពួកជន​ដែលមានសេចក្ដី​ប្រកាន់​នោះ ថាជាព្រាហ្មណ៍។

៤០៧.             យស្ស រាគោ ច ទោសោ ច,       មានោ មក្ខោ ច បាតិតោ;
សាសបោរិវ អារគ្គា,                  តមហំ ព្រូមិ ព្រាហ្មណំ។
រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃ​ដែល​ជ្រុះ​ចុះ ​អំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

៤០៨.              អកក្កសំ វិញ្ញាបនិំ,                  គិរំ សច្ចមុទីរយេ;
យាយ នាភិសជេ កញ្ចិ ,          តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុអោយដឹងសេចក្ដីបានជាពាក្យពិត ជាពាក្យ​ដែលមិនធ្វើអ្នកណាអោយទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

៤០៩.             យោធ ទីឃំ វ រស្សំ វា,               អណុំ ថូលំ សុភាសុភំ;
លោកេ អទិន្នំ នាទិយតិ ,         តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបាន​អោយ​ហើយ​ក្នុង​លោកនេះ ថាជាព្រាហ្មណ៍។

៤១០.             អាសា យស្ស ន វិជ្ជន្តិ,              អស្មិំ លោកេ បរម្ហិ ច;
និរាសយំ  វិសំយុត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅ​បុគ្គល​នោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជា ព្រាហ្មណ៍។

៤១១.             យស្សាលយា ន វិជ្ជន្តិ,              អញ្ញាយ អកថំកថី;
អមតោគធមនុប្បត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
អ្នកណាមិនមានសេចក្ដីអាល័យគឺតណ្ហា មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់​ធម៌ តថាគតហៅបុគ្គលនោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមាន​ព្រះ​អរហន្ដ​ដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍។

៤១២.             យោធ បុញ្ញញ្ច បាបញ្ច,            ឧភោ សង្គមុបច្ចគា;
អសោកំ វិរជំ សុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ និងកិលេសជាគ្រឿងចំពាក់ចេញ​ហើយ តថាគតហៅបុគ្គលនោះដែលជាអ្នកមិនមានសេចក្ដីសោក មានធូលីគឺកិលេសអស់ ហើយជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍។

៤១៣.             ចន្ទំវ វិមលំ សុទ្ធំ,                       វិប្បសន្នមនាវិលំ;
នន្ទីភវបរិក្ខីណំ,                       តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដេលមិនមានសេចក្ដីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្ដីត្រេតអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍។

៤១៤.             យោមំ បលិបថំ ទុគ្គំ,                 សំសារំ មោហមច្ចគា;
តិណ្ណោ បារគតោ ឈាយី,        អនេជោ អកថំកថី;
អនុបាទាយ និព្វុតោ,                តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាកន្លងផ្លូវវាងគឺរាគៈ និងភក់ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងកន្លងអន្លង់ទាំង៤បានដល់ត្រើយគឺព្រះនិព្វាន ជាអ្នកមាន ឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្ដីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេស​ហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

៤១៥.             យោធ កាមេ បហន្ត្វាន,           អនាគារោ បរិព្វជេ;
កាមភវបរិក្ខីណំ,                    តមហំ ព្រូមិ ព្រាហ្មណំ 
បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាម បាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍។

៤១៦.             យោធ តណ្ហំ បហន្ត្វាន,            អនាគារោ បរិព្វជេ;
តណ្ហាភវបរិក្ខីណំ ,                 តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គលដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍។


៤១៧.             ហិត្វា មានុសកំ យោគំ,           ទិព្វំ យោគំ ឧបច្ចគា;
សព្វយោគវិសំយុត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាលះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្សកន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះ ចាកកិលេសជាគ្រឿង​ប្រកបទាំងពួងនោះថាជាព្រាហ្មណ៍។

៤១៨.             ហិត្វា រតិញ្ច អរតិញ្ច,                សីតិភូតំ និរូបធិំ;
សព្វលោកាភិភុំ វីរំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេតអរក្នុងកាមគុណនិងមិនត្រេតអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់មិនមានឧបក្កិលេស គ្របសង្កត់លោកទាំងពួង មានសេចក្ដី​ព្យាយាមនោះ ថាជាព្រាហ្មណ៍។

៤១៩.             ចុតិំ យោ វេទិ សត្តានំ,               ឧបបត្តិញ្ច សព្វសោ;
អសត្តំ សុគតំ ពុទ្ធំ,                    តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួងសត្វ ដោយអាការទាំងពួងបាន តថាគតហៅ​បុគ្គលដែលជាអ្នកមិនជាប់ក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវ សច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍។

៤២០.             យស្ស គតិំ ន ជានន្តិ,                ទេវា គន្ធព្វមានុសា;
ខីណាសវំ អរហន្តំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
ទេវតា គន្ធព និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្ដនោះ ថាជាព្រាហ្មណ៍។

៤២១.
យស្ស បុរេ ច បច្ឆា ច,               មជ្ឈេ ច នត្ថិ កិញ្ចនំ;
អកិញ្ចនំ អនាទានំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាល​ជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់ មិនមានសេចក្ដី​ប្រកាន់នោះ ថាជាព្រាហ្មណ៍។

៤២២.             ឧសភំ បវរំ វីរំ,                           មហេសិំ វិជិតាវិនំ;
អនេជំ ន្ហាតកំ ពុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំឈ្នះមារ មិនមានកិលេស ជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍។

៤២៣.            បុព្វនិវាសំ យោ វេទិ,                 សគ្គាបាយញ្ច បស្សតិ,
អថោ ជាតិក្ខយំ បត្តោ,             អភិញ្ញាវោសិតោ មុនិ;
សព្វវោសិតវោសានំ,                 តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវ​ឋាន​សួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញ សេ្រចកិច្ច ហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គល ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយ នោះ ថាជាព្រាហ្មណ៍។


ចប់ព្រាហ្មណវគ្គ។

Comments

Popular posts from this blog

CSS Comments

Comments are used to explain the code and may help when you edit the source code at a later date. Comments are ignored by browsers. A CSS comment is placed inside the  <style>  element, and starts with  /*  and ends with  */ : Example /* This is a single-line comment */ p  {   color :  red ; } Try it Yourself » You can add comments wherever you want in the code: Example p  {   color :  red ;    /* Set text color to red */ } Try it Yourself » Comments can also span multiple lines:  Example /* This is a multi-line comment */ p  {   color :  red ; } Try it Yourself » HTML and CSS Comments From the HTML tutorial, you learned that you can add comments to your HTML source by using the  <!--...-->  syntax. In the following example, we use a combination of HTML and CSS comments: Example < !DOCTYPE  html > < html > < head > < style > p  {   color : ...

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

OENG Sometri: Lecturer, IT Expert, and Public Administrator

👑 Welcome to the Official Blog of Dr. Candidate OENG Sometri 👑 I am a highly dedicated and experienced professional and educator with a strong foundation in Public Administration , Information Technology Engineering , and Foreign Languages . My commitment is to foster a joyful and supportive learning environment, encouraging students to become creative and problem-solving professionals . 💼 Professional Experience & Current Roles Lecturer of Fundamentals of Computer Networking at IIC, Phnom Penh (Aug 2025 – Present) Lecturer of Web Design & C# Programming at WiDCy Institute, Phnom Penh (Sep 2025 – Present) Instructor of ICT at PSIS, Phnom Penh (Sep 2025 – Present) ICT Trainer & Vice-Manager at Postal Operational Department, Cambodia Post (Mar 2025 – Sep 2025) IT Vice-Manager at IT Center, Cambodia Post (Feb 2023 – Mar 2025) Lecturer (Education/English) at Preah Sihamoniraja Buddhist University (PSBU) (2017 – 2025) Vice-Manager, Postal Operational Department at Camb...