Skip to main content

គាថាធម្មបទ៖ តណ្ហាវគ្គ

 ២៤តណ្ហាវគ្គ


៣៣៤.           មនុជស្ស បមត្តចារិនោ,             តណ្ហា វឌ្ឍតិ មាលុវា វិយ;
សោ បលវេតី ហុរា ហុរំ,            ផលមិច្ឆំវ វនស្មឹ  វានរោ។
តណ្ហាតែងចំរើនដល់មនុស្សអ្នកមានការប្រព្រឹត្ត ដោយសេចក្ដីប្រាមាទជាប្រក្រតី ដូច   វល្លិ៍រួបរឹត ឈើហើយចំរើនឡើង បុគ្គលនោះតែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វា កាលប្រាថ្នាផ្លែឈើលោតក្នុងព្រៃ ដូន្នោះដែរ។

៣៣៥.           យំ ឯសា សហតី ជម្មី,              តណ្ហា លោកេ វិសត្តិកា;
សោកា តស្ស បវឌ្ឍន្តិ,             អភិវឌ្ឍំវ វរណំ។
តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងការម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្ដាយ តែងចំរើនឡើងដល់បុគ្គលនោះដូចស្បូវណ្ដាស ដែលត្រូវភ្លៀងធ្លាក់ ចុះជញ្ជ្រាំហើយពន្លក លូតលេចឡើង ដូច្នោះដែរ។

៣៣៦.           យោ ចេតំ សហតី ជម្មិំ,             តណ្ហំ លោកេ ទុរច្ចយំ;
សោកា តម្ហា បបតន្តិ,              ឧទពិន្ទុវ បោក្ខរា។
ចំណែកជនណា គ្របសង្កតតណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្ដាយ តែងធ្លាប់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ​ដូច្នោះដែរ។
៣៣៧.           តំ វោ វទាមិ ភទ្ទំ វោ,                  យាវន្តេត្ថ សមាគតា;
តណ្ហាយ មូលំ ខណថ,            ឧសីរត្ថោវ  វរណំ;
មា វោ នឡំវ សោតោវ,             មារោ ភញ្ជិ បុនប្បុនំ។
ព្រោះហេតុនោះបានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយមានប៉ុន្មានរូប ដែលមក ប្រជុំក្នុងទីនេះ សេចក្ដីចំរើនចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ។

៣៣៨.            យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេឆិន្នោបិ រុក្ខោ បុនរេវ រូហតិ;
ឯវម្បិ តណ្ហានុសយេ អនូហតេនិព្ពត្តតី ទុក្ខមិទំ បុនប្បុនំ។
កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើយទៀតបាន មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស្ស័យ បុគ្គលកំចាត់មិនទាន់បានហើយ ទុក្ខនេះ ក៏តែងកើតរឿយៗ មានឧបមេយ្យដូច្នោះឯង។

៣៣៩.            យស្ស ឆត្តិំសតិ សោតា,           មនាបសវនា ភុសា;
មាហា វហន្តិ ទុទ្ទិដ្ឋិំ,                  សង្កប្បា រាគនិស្សិតា។
ខ្សែតណ្ហា៣៦ ជាធម្មជាតិហូរទៅ ក្នុងការម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិភ្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ។

៣៤០.             សវន្តិ សព្ពធិ សោតាលតា ឧព្ភិជ្ជ តិដ្ឋតិ;
តញ្ច ទិស្វា លតំ ជាតំមូលំ បញ្ញាយ ឆិន្ទថ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហាដូចវល្លិនោះ កើតឡើយហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិតបញ្ញា។

៣៤១.             សរិតានិ សិនេហិតានិ ច,          សោមនស្សានិ ភវន្តិ ជន្តុនោ;
តេ សាតសិតា សុខេសិនោ,      តេ វេ ជាតិជរូបគា នរា។
សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់សត្វ ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិនិងជរា។

៣៤២.             តសិណាយ បុរក្ខតា បជា,      បរិសប្បន្តិ សសោវ ពាធិតោ ;
សញ្ញោជនសង្គសត្តា,               ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ។
ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វអោយតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយដែល ព្រានទាក់បានហើយដូច្នោះ ពួកសត្វ ដែលជាប់ក្នុងសំយោជនៈនិងសង្គធម៏(ធម៌ជាគ្រឿងជំពាក់)​ តែងដល់នូវសេចក្ដីទុក្ខរឿងៗ អស់កាលអង្វែង។

៣៤៣.            តសិណាយ បុរក្ខតា បជា,      បរិសប្បន្តិ សសោវ ពន្ធិតោ;
តស្មា តសិណំ វិនោទយេ,        ភិក្ខុ អាកង្ខំ  វិរាគមត្តនោ។
ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វអោយតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាស ចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ។

៣៤៤.             យោ និព្ធនដ្ឋោ វនាធិមុត្តោ,       វនមុត្តោ វនមេវ ធាវតិ;
តំ បុគ្គលមេថ បស្សថ,               មុត្តោ ពន្ធនមេវ ធាវតិ។
បុគ្គលណាមិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃ​គឺ​តបធម៌ ជាអ្នករួចស្រឡះចាកព្រៃគឺតណ្ហា ហើយស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ​ចូរមើលបុគ្គលនោះឯង បុគ្គលនោះរួចចាកចំណងគឺឃរាវាសហើយ ស្ទុះទៅរកចំណង​គឺ​ឃរាវាសវិញ។

៣៤៥.        តំ ទឡ្ហំ ពន្ធនមាហុ ធីរាយទាយសំ ទារូជំ ពព្វជញ្ច;
             សារត្តរត្តា មណិកុណ្ឌលេសុបុត្តេសុ ទារេសុ ច យា អបេក្ខា។
ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅ​ចំណង​នោះ ថាជាចំណងមាំមួនឡើយ ពួកជនណា ត្រេតអរក្រៃពេក ក្នុងកែវមណីនិងគុណ្ឌល​ទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូននិងប្រពន្ធទាំងឡាយក្ដី។

៣៤៦.             ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា,         ឱហារិនំ សិថិលំ ទុប្បមុញ្ចំ;
ឯតម្បិ ឆេត្វាន បរិព្វជន្តិ,      អនបេក្ខិនោ កាមសុខំ បហាយ។
អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេតអរនិងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ ជាចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយកាត់​ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស។

៣៤៧.            យេ រាគរត្តានុបតន្តិ សោតំ,       សយំកតំ មក្កដកោវ ជាលំ;
ឯតម្បិ ឆេត្វាន វជន្តិ ធីរា,                  អនបេក្ខិនោ សព្វទុក្ខំ បហាយ។
ពួកជនណាត្រេតអរដោយអំណាចរាគៈ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាង ទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាន់ខ្សែ តណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់ទាំងពួងចេញទៅ។
៣៤៨.             មុញ្ច បុរេ មុញ្ច បច្ឆតោមជ្ឈេ មុញ្ច ភវស្ស បារគូ;
សព្វត្ថ វិមុត្តមានសោន បុន ជាតិជរំ ឧបេហិសិ។
អ្នកចូរដោះសេចក្ដីអាល័យក្នុងកាលមុនចេញ ចូរដោះសេចក្ដីអាល័យក្នុងខាងក្រៅចេញ ចូរ​ដោះ​សេចក្ដីអាល័យក្នុងកាលជាកណ្ដាលចេញ កាលបើធ្វើយ៉ាងនេះ អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិនិងជរាទៀតហើយ។

៣៤៩.             វិតក្កមថិតស្ស ជន្តុនោ,             តិព្វរាគស្ស សុភានុបស្សិនោ;
ភិយ្យោ តណ្ហា បវឌ្ឍតិ,             ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ។
តណ្ហារមែងចំរើនក្រៃលែង ដល់ជនដែលវិត្តកៈញាំញី មានតម្រេកក្លៀងក្លា យល់ឃើញ​អារម្មណ៍ថាល្អ បុគ្គលនោះឯងឈ្មោះថាធ្វើបំណងអោយមាំមួន ។

៣៥០.             វិតក្កូបសមេ  យោ រតោ,        អសុភំ ភាវយតី សទា សតោ;
ឯស ខោ វ្យន្ដិ កាហិតិ,             ឯសច្ឆេច្ឆតិ មារពន្ធនំ។
លុះតែបុគ្គលណា ត្រេតអរក្នុង អសុភជ្ឈាន ដែលជាហេតុអោយស្ងប់រម្ងាប់នូវវិតក្កៈ មានស្មារតីសព្វកាល តែងចំរើនអសុភ​ជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាអោយអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន។

៣៥១.             និដ្ឋង្គតោ អសន្តាសី,                 វីតតណ្ហោ អនង្គណោ;
អច្ឆិន្ទិ ភវសល្លានិ,                     អន្តិមោយំ សមុស្សយោ។
បុគ្គលណាដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេស​ដូច​ទីទួល បានកាត់កូនសរគឺកិលេស ជាហេតុញ៉ាំងសត្វអោយទៅកាន់ភពបានហើយ កាយ​ដែលឆ្អឹង៣០០ កំណាត់ផ្ដុំគ្នាហើយនេះ របស់បុគ្គលនោះ ឈ្មោះថាតាំងនៅក្នុងទីបំផុត។

៣៥២.             វីតតណ្ហោ អនាទានោ,             និរុត្តិបទកោវិទោ;
អក្ខរានំ សន្និបាតំ,                   ជញ្ញា បុព្វាបរានិ ច;
ស វេ អន្តិមសារីរោ,              មហាបញ្ញោ មហាបុរិសោតិ វុច្ចតិ។
បុគ្គលណាមិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាសក្នុងនិរុត្តិ(វាចាជាគ្រឿង​សំដែង​ចេញ)និងបទដ៏វិសេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាងផង នូវខាង​ដើម​និង​ខាង​ចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស។

៣៥៣.        សព្វាភិភូ សព្វវិទូហមស្មិសព្វេសុ ធម្មេសុ អនូបលិត្តោ;
               សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោសយំ អភិញ្ញាយ កមុទ្ទិសេយ្យំ។
តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុព្ភូបិកធម៌ទាំងអស់ មានចិត្តមិន​បាន​ជាប់នៅ ក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះ អស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណាជាគ្រូអាចារ្យ​ទៀត។

៣៥៤.             សព្វទានំ ធម្មទានំ ជិនាតិ,        សព្វរសំ ធម្មរសោ ជិនាតិ;
សព្វរតិំ ធម្មរតិ ជិនាតិ,            តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ។
ធម្មទានឈ្នះអាមិសទានទាំងពួង ធម្មរសឈ្នះរសទាំងពួង សេចក្ដីត្រេតអរក្នុងធម៌ ឈ្នះ​សេចក្ដី​ត្រេតអរទាំងពួង ការអស់តណ្ហាឈ្នះទុក្ខទាំងពួង។

៣៥៥.             ហនន្តិ ភោគា ទុម្មេធំ,                នោ ច បារគវេសិនោ;
ភោគតណ្ហាយ ទុម្មេធោ,                    ហន្តិ អញ្ញេវ អត្តនំ។
ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអ័ប្បប្រាជ្ញ ប៉ុន្ដែសម្លាប់បុគ្គលអ្នកស្វែងរកត្រើយគឺព្រះ​និព្វានទេ ឯបុគ្គលអ័ប្បប្រាជ្ញ រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់​ក្នុង​ភោគៈ។

៣៥៦.             តិណទោសានិ ខេត្តានិ,            រាគទោសា អយំ បជា;
តស្មា ហិ វីតរាគេសុ,                 ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះមានរាគៈជាទោស ព្រោះហេតុនោះ ទាន ដែលបុគ្គលអោយហើយ ដល់បុគ្គលមានរាគៈអស់ហើយរមែងជាទានមានផងច្រើន។

៣៥៧.            តិណទោសានិ ខេត្តានិ,            ទោសទោសា អយំ បជា;
តស្មា ហិ វីតទោសេសុ,             ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន។
៣៥៨.             តិណទោសានិ ខេត្តានិ,            មោហទោសា អយំ បជា;
តស្មា ហិ វីតមោហេសុ,             ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន។
៣៥៩.
តិណទោសានិ ខេត្តានិ,            ឥច្ឆាទោសា អយំ បជា;
តស្មា ហិ វិគតិច្ឆេសុ,                 ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន។

ចប់តណ្ហាវគ្គ។

Comments

Popular posts from this blog

CSS Comments

Comments are used to explain the code and may help when you edit the source code at a later date. Comments are ignored by browsers. A CSS comment is placed inside the  <style>  element, and starts with  /*  and ends with  */ : Example /* This is a single-line comment */ p  {   color :  red ; } Try it Yourself » You can add comments wherever you want in the code: Example p  {   color :  red ;    /* Set text color to red */ } Try it Yourself » Comments can also span multiple lines:  Example /* This is a multi-line comment */ p  {   color :  red ; } Try it Yourself » HTML and CSS Comments From the HTML tutorial, you learned that you can add comments to your HTML source by using the  <!--...-->  syntax. In the following example, we use a combination of HTML and CSS comments: Example < !DOCTYPE  html > < html > < head > < style > p  {   color : ...

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

OENG Sometri: Lecturer, IT Expert, and Public Administrator

👑 Welcome to the Official Blog of Dr. Candidate OENG Sometri 👑 I am a highly dedicated and experienced professional and educator with a strong foundation in Public Administration , Information Technology Engineering , and Foreign Languages . My commitment is to foster a joyful and supportive learning environment, encouraging students to become creative and problem-solving professionals . 💼 Professional Experience & Current Roles Lecturer of Fundamentals of Computer Networking at IIC, Phnom Penh (Aug 2025 – Present) Lecturer of Web Design & C# Programming at WiDCy Institute, Phnom Penh (Sep 2025 – Present) Instructor of ICT at PSIS, Phnom Penh (Sep 2025 – Present) ICT Trainer & Vice-Manager at Postal Operational Department, Cambodia Post (Mar 2025 – Sep 2025) IT Vice-Manager at IT Center, Cambodia Post (Feb 2023 – Mar 2025) Lecturer (Education/English) at Preah Sihamoniraja Buddhist University (PSBU) (2017 – 2025) Vice-Manager, Postal Operational Department at Camb...