Skip to main content

គាថាធម្មបទ៖ នាគវគ្គ

 ២៣. នាគវគ្គ


៣២០.             អហំ នាគោវ សង្គាមេ,              ចាបតោ បតិតំ សរំ;
អតិវាក្យន្ដិតិក្ខិស្សំ,                  ទុស្សីលោ ហិ ពហុជ្ជនោ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរីកាល់អត់ទ្រាំចំពោះព្រួញដែលរបូតចេញអំពីធ្នូ ក្នុងសង្រាមដូច្នេះ ព្រោះថា ជនទ្រុស្ដសីលមានច្រើននាក់។

៣២១.             ទន្តំ នយន្តិ សមិតិំ,                    ទន្តំ រាជាភិរូហតិ;
ទន្តោ សេដ្ឋោ មនុស្សេសុ,         យោតិវាក្យន្ដិតិក្ខតិ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយទៅកាន់ទីប្រជុំ ព្រះរាជាតែងសេ្ដចឡើយកាន់វាហនៈ ដែលទូន្មានហើយ បណ្ដាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត។

៣២២.             វរមស្សតរា ទន្តា,                      អាជានីយា វ សិន្ធវា;
កុញ្ជរាវ មហានាគា,                អត្តទន្តោ តតោ វរំ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀន ប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរ ជាងសត្វទាំងអស់នោះ។

៣២៣.            ហិ ឯតេហិ យានេហិ,            គច្ឆេយ្យ អគតំ ទិសំ;
យថាត្តនា សុទន្តេន,                ទន្តោ ទន្តេន គច្ឆតិ។
បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ។

៣២៤.            ធនបាលកោ នាម កុញ្ជរោកដុកប្បភេទនោ ទុន្និវារយោ;
ពទ្ធោ កពឡំ ន ភុញ្ជតិ,            សុមរតិ នាគវនស្ស កុញ្ជរោ។
ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក ហើយនាយហត្ថាចារ្យ ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឰកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ។

៣២៥.             មិទ្ធី យទា ហោតិ មហគ្ឃសោ ចនិទ្ទាយិតា សម្បរិវត្តសាយី;
មហាវរាហោវ និវាបបុដ្ឋោ,        បុនប្បុនំ គព្ភមុបេតិ មន្ទោ។
កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង អ្នបរិភោគភោជនមានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹមដោយសុករភត្ត កាលនោះបុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គត៌រឿយៗ។

៣២៦.     ឥទំ បុរេ ចិត្តមចារិ ចារិកំយេនិច្ឆកំ យត្ថកាមំ យថាសុខំ;
             តទជ្ជហំ និគ្គហេស្សាមិ យោនិសោហត្ថិប្បភិន្នំ វិយ អំកុសគ្គហោ។
ក្នុងកាលមុនអំពីកាននេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្ដីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូន្នោះដែរ។


៣២៧.            អប្បមាទរតា ហោថ,                 សចិត្តមនុរក្ខថ;
ទុគ្គា ឧទ្ធរថត្តានំ,                      បង្កេ សន្នោវ កុញ្ជរោ។
អ្នកទាំងឡាយចូរត្រេតអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនអោយរួចបាន។

៣២៨.           សចេ លភេថ និបកំ សហាយំសទ្ធិំ ចរំ សាធុវិហារិធីរំ;
អភិភុយ្យ សព្ពានិ បរិស្សយានិចរេយ្យ តេនត្តមនោ សតីមា។
បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅញ៉ាំប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេតអរ មានស្មារតី គ្របសង្កត់សេចក្ដីអន្ដរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញនោះឯង។

៣២៩.           នោ ចេ លភេថ និបកំ សហាយំសទ្ធិំ ចរំ សាធុវិហារិធីរំ;
រាជាវ រដ្ឋំ វិជិតំ បហាយឯកោ ចរេ មាតង្គរញ្ញេវ នាគោ។
បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រេតទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋដែលទ្រង់ឈ្នះហើយ ស្ដេចទៅតែឯកអង្គ ពុំ នោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូងត្រាច់ទៅជាឯកឯងក្នុងព្រៃ ដូច្នោះដែរ។

៣៣០.   ឯកស្ស ចរិតំ សេយ្យោនត្ថិ ពាលេ សហាយតា;
         ឯកោ ចរេ ន ច បាបានិ កយិរាអប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។
ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត ព្រោះថាសហាយតាគុណ រមែង មិនមាន ក្នុងជនពាលឡើយ បុគ្គលនោះគប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ ដូច្នោះដែរ។

៣៣១.             អត្ថម្ហិ ជាតម្ហិ សុខា សហាយាតុដ្ឋី សុខា យា ឥតរីតរេន;
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិសព្វស្ស ទុក្ខស្ស សុខំ បហានំ។
កាលបើសេចក្ដីត្រូវការ កើតឡើយហើយ សំឡាញ់ទាំងឡាយនាំសេចក្ដីសុខមកអោយ សេចក្ដីត្រេតអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកអោយ បុណ្យនាំ សេចក្ដីសុខមកអោយ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកអោយ។

៣៣២.              សុខា មត្តេយ្យតា លោកេអថោ បេត្តេយ្យតា សុខា;
សុខា សាមញ្ញតា លោកេអថោ ព្រហ្មញ្ញតា សុខា។
សេចក្ដីប្រត្រិបត្តិលល្អក្នុងមាតា នាំសេចក្ដីសុខមកអោយក្នុងលោក មួយទៀតសេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកអោយ សេចក្ដីប្រតិបត្តិកល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកអោយ។

៣៣៣.           សុខំ យាវ ជរា សីលំសុខា សទ្ធា បតិដ្ឋិតា;
សុខោ បញ្ញាយ បដិលាភោបាបានំ អករណំ សុខំ។
សីលនាំសេចក្ដីសុខមកអោយដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដី សុខមកអោយ ការបានប្រាជ្ញា នាំសេចក្ដីសុខមកអោយ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកអោយ។
ចប់នាគវគ្គ។

Comments

Popular posts from this blog

CSS Comments

Comments are used to explain the code and may help when you edit the source code at a later date. Comments are ignored by browsers. A CSS comment is placed inside the  <style>  element, and starts with  /*  and ends with  */ : Example /* This is a single-line comment */ p  {   color :  red ; } Try it Yourself » You can add comments wherever you want in the code: Example p  {   color :  red ;    /* Set text color to red */ } Try it Yourself » Comments can also span multiple lines:  Example /* This is a multi-line comment */ p  {   color :  red ; } Try it Yourself » HTML and CSS Comments From the HTML tutorial, you learned that you can add comments to your HTML source by using the  <!--...-->  syntax. In the following example, we use a combination of HTML and CSS comments: Example < !DOCTYPE  html > < html > < head > < style > p  {   color : ...

พยางค์

การที่เราเปล่งเสียงออกมาจากลำคอครั้งหนึ่ง ๆ นั้น เราเรียกเสียงที่เปล่งออกมาว่า “พยางค์” แม้ว่าเสียงที่เปล่งออกมาจะมีความหมายหรือไม่มีความหมายก็ตาม เช่น เราเปล่งเสียง “สุ” ถึงจะไม่ รู้ความหมาย หรือไม่รู้เรื่องเราก็เรียกว่า ๑ พยางค์ หากเราเปล่งเสียงออกมาอีกครั้งหนึ่งว่า “กร” จะ เป็น “สุกร” จึงจะมีความหมาย คำว่า “สุกร” ซึ่งเปล่งเสียง ๒ ครั้ง เราก็ถือว่ามี๒ พยางค์ เสียงที่เปล่ง ออกมาครั้งเดียวมีความหมาย เช่น นา หมายถึง ที่ปลูกข้าว เสียงที่เปล่งออกมาว่า “นา” นี้เป็น ๑ พยางค์ ลองดูตัวอย่างต่อไปนี้ ไร่ มี๑ พยางค์ ชาวไร่ มี๒ พยางค์ (ชาว-ไร่) สหกรณ์ มี๓ พยางค์ (สะ-หะ-กอน) โรงพยาบาล มี๔ พยางค์ (โรง-พะ-ยา-บาน) นักศึกษาผู้ใหญ่ มี๕ พยางค์ (นัก-สึก-สา-ผู้-ใหญ่) สหกรณ์การเกษตร มี๖ พยางค์ (สะ-หะ-กอน-การ-กะ-เสด) จากตัวอย่างข้างบนนี้สรุปได้ว่า พยางค์ คือ เสียงที่เปล่งออกมาครั้งหนึ่ง จะมีความหมายหรือไม่มีความหมายก็ตาม ถ้าเปล่ง เสียงออกมา ๑ ครั้ง ก็เรียก ๑ พยางค์ สองครั้งก็เรียก ๒ พยางค์ องค์ประกอบของพยางค์ พยางค์เกิดจากการเปล่งเสียงพยัญชนะ สระ และวรรณยุกต์ออกมาพร้อม ๆ กัน พยางค์ที่มี ความหมายอาจจะเป็นพยา...

OENG Sometri: Lecturer, IT Expert, and Public Administrator

👑 Welcome to the Official Blog of Dr. Candidate OENG Sometri 👑 I am a highly dedicated and experienced professional and educator with a strong foundation in Public Administration , Information Technology Engineering , and Foreign Languages . My commitment is to foster a joyful and supportive learning environment, encouraging students to become creative and problem-solving professionals . 💼 Professional Experience & Current Roles Lecturer of Fundamentals of Computer Networking at IIC, Phnom Penh (Aug 2025 – Present) Lecturer of Web Design & C# Programming at WiDCy Institute, Phnom Penh (Sep 2025 – Present) Instructor of ICT at PSIS, Phnom Penh (Sep 2025 – Present) ICT Trainer & Vice-Manager at Postal Operational Department, Cambodia Post (Mar 2025 – Sep 2025) IT Vice-Manager at IT Center, Cambodia Post (Feb 2023 – Mar 2025) Lecturer (Education/English) at Preah Sihamoniraja Buddhist University (PSBU) (2017 – 2025) Vice-Manager, Postal Operational Department at Camb...