Translate

Total Pageviews

Giving the Kathin Chivor

 ការថ្វាយនូវកឋិនចីវរ

- ឈ្មោះថា ធ្វើតាមឱវាទរបស់ព្រះសាស្ដា ជាទានក្នុងព្រះវិន័យ ដូចមានពុទ្ធានុញ្ញាតសម្ដែងថា ÷

(បិដកលេខ ៨ ទំព័រ ៣)
អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ កឋិនំ​ អត្ថរិតុំ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។
- ឈ្មោះថា ឱ្យនូវពណ៌សម្បុរ ដូចមានព្រះពុទ្ធដីកាសម្ដែងថា ÷
(បិដកលេខ ២៩ ទំពរ័ ៨០)
វត្ថទោ ហោតិ វណ្ណទោ អ្នកឱ្យសំពត់ ឈ្មោះថា ឱ្យនូវពណ៌សម្បុរ
#ហេតុនាំឱ្យបាននូវរូបស្អាត ៤ យ៉ាងគឺៈ
១.ឱ្យនូវសំពត់ចីវរ
២.ឱ្យនូវចង្ហាន់បិណ្ឌបាត
៣.បោសសម្អាតទីលានព្រះចេតិយ វត្តអារាម
៤.ជាអ្នកមិនក្រោធខឹង
- ឈ្មោះថា ជាអ្នកគោរពលើកតម្កើងនូវទង់ជ័យរបស់ព្រះអរហន្ត ព្រះសម្មាសម្ពុទ្ធពីអតីតក្ដី បច្ចុប្បន្ននេះក្ដី ព្រះសម្មាសម្ពុទ្ធក្នុងអនាគតក្ដី តែងទ្រទ្រង់នូវសំពត់ចីវរនេះឯង ព្រោះហេតុដូច្នោះ បុគ្គលគប្បីថ្វាយបង្គំនូវសំពត់កាសាវៈដែលជាទង់ជ័យរបស់ព្រះអរហន្តនោះ ដូចមានព្រះពុទ្ធដីកាសម្ដែងថា ÷
(បិដកលេខ ៧២ ទំព័រ ១០៩)
បន្ថេ ទិស្វាន កាសាវំ ឆឌ្ឌិតំ មិឡ្ហមក្ខិតំ
សិរសា អញ្ជលឹ កត្វា វន្ទិតព្វំ ឥសិទ្ធជំ ។
អព្ភតីតា ច យេ ពុទ្ធា វត្តមានា អនាគតា
ធជេនានេន សុជ្ឈន្តិ តស្មា ឯតេ នមស្សិយា ។
បុគ្គលបើឃើញសំពត់កាសាវៈជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលី ថ្វាយបង្គំ ដោយត្បូង ។ ព្រះសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្ដី ក្នុងបច្ចុប្បន្ននេះក្ដី ក្នុងអនាគតក្ដី តែងបរិសុទ្ធដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះសម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ ។
- ឈ្មោះថា ជាអ្នកអនុគ្រោះដល់ភិក្ខុសង្ឃធ្វើឱ្យលោករួចចាកអាបត្តិមួយចំនួន រយៈពេល ៥ខែ ដោយការក្រាលនូវកឋិនចីវរបានត្រឹមត្រូវតាមព្រះវិន័យ(សង្ឃកម្ម) ។
#ប្រយោជន៍នៃសំពត់ចីវរ
១.ដើម្បីការពារនូវត្រជាក់
២.ដើម្បីការពារនូវកម្តៅ (ក្ដៅ)
៣.ដើម្បីការពារនូវសម្ផស្ស,របោមមូស,ខ្យល់ កម្តៅថ្ងៃ ពស់តូច ពស់ធំទាំងឡាយ
៤.ដើម្បីបិទបាំងនូវអវយវៈ ដែលធ្វើនូវសេចក្តីខ្មាសឱ្យកម្រើក ។
#សូមអនុមោទនា!!!
🙏🙏♥️♥️♥️🙏🙏
ធម្មទានដោយៈ ចង្កមរក្ខិតោ #នូ_សម្បត្តិ

No comments:

Post a Comment

Add your comment here.